ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារនិងហេដ្ឋារចនាសម្ពន្ធ័នានា នៅរង្វង់មូលតោ២ និងទីតាំងនៅជុំវិញទីនោះ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ២០២០។
ខេត្តព្រះសីហនុ៖
នៅព្រឹកថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារនិងហេដ្ឋារចនាសម្ពន្ធ័នានា នៅរង្វង់មូលតោ២ និងទីតាំងនៅជុំវិញនោះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា នៅពីមុខរង្វង់មូលតោ២ រដ្ឋបាលខេត្តកំពុងស្ថាបនាកែលម្អជាសួនច្បារបន្ថែម ទុកជាកន្លែងសាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត ។ ជាមួយគ្នានេះ តំបន់ជុំវិញរង្វង់មូលតោ២ ក៍ត្រូវបានរៀបចំកែលម្អសោភណ្ឌ័ភាពមួយចំនួនទៀតដែរ ហើយគម្រោងនេះនឹងរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២១ខាងមុខ។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្តក៍បានដឹកនាំមន្ត្រីអញ្ជើញពិនិត្យ និងជំរុញការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័តាមផ្លូវថ្នល់មួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគម្រោងទាំងអស់ បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខដូចគ្នា ៕