January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្ដេច​តេ​ជោ ហ៊ុន សែន​៖ បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជម្នះ ៧​មករា ទេនោះ​ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​»

សម្ដេច​តេ​ជោ ហ៊ុន សែន​៖ បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជម្នះ ៧​មករា ទេនោះ​ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​»

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

ភ្នំពេញ ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០
​ក្នុងឱកាស​ខួប​៤២​ឆ្នាំ នៃ​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា (២​ធ្នូ ឆ្នាំ​១៩៧៨-២​ធ្នូ ឆ្នាំ​២០២០)​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែងថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជម្នះ ៧​មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​»​។​

​នៅលើ​ផេ​ក​ផ្លូវការ​ថ្ងៃ​២​រោច ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០២ ខែធ្នូ ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បានសរសេរថា ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប ៤២​ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជ សាសន៍​។ សម្ដេច​តេ​ជោ​បន្តថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ និង​បានប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់ខ្លួន​នៅ តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បានកើត ឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើ​រូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស ប្រជាជន​គ្រប់ទិសទី​បាន​ក្រោកឈរ​រួបរួមគ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពី​មិ​ត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។ មហា​ជ័យជម្នះ ៧​មករា ១៩៧៩ បា​នប​ពា្ច​ប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស​ដើម្បី​ស្ដារ កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ​។ ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជម្នះ ៧​មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​»៕

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.