January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បន្ទាយមានជ័យ៖ ប្រមូលផលស្រូវវស្សា បានប្រមាណជាង៩០ភាគរយហើយបើទោះបីរងការជន់លិចដោយជំនន់ទឹកភ្លៀងក្ដី

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ខេត្តបន្ទាយមានជ័យប្រមូលផលស្រូវវស្សា បានប្រមាណជាង៩០ភាគរយហើយ ដោយទទួលបរិមាណផលល្អ បើទោះបីរងការជន់លិចដោយជំនន់ទឹកភ្លៀងក្ដី។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថា បើទោះបី កន្លងទៅដំណាំស្រូវ របស់ប្រជាកសិករបានរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងក៏ដោយ ប៉ុន្តែកសិករនៅតែបន្ត ថែទាំ ដោយមិនបានបោះបង់ស្រែចោលនោះទេ ហើយទទួលបានផលល្អទៀតផង។
លោកបន្តថា កត្តាដែលជំរុញឱ្យកសិករនៅតែបន្តការថែទាំនិងបង្កបង្កើនស្រូវបែបនេះ ដោយមាន ការចុះពិនិត្យនិងវាយតម្លៃ ជាប់ជាប្រចាំពីខាងមន្ទីរកសិកម្មខេត្ត ជាពិសេសដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការចែកជូន ពូជស្រូវចំនួន១១០០តោនដល់ប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង សម្រាប់ស្តារឡើងវិញថែមទៀត ផង ។
សំឡេង ៖ « យើងចុះពិនិត្យជាប្រចាំ ដើម្បីទីមួយគឺយើងចុះទៅ ពិនិត្យមើលការងារបង្កបង្កើនផល ហើយមួយទៀតយើងចុះស្ទង់ទិន្នផលស្រូវតាមប្រភេទស្រូវនីមួយៗ ដូចជាប្រភេទ ស្រូវកណ្ដាល ស្រូវធ្ងន់ ស្រូវគ្រប់ប្រភេទ ដែលមានទិន្នផលជាមធ្យមប៉ុន្មាន? ហើយយើង ចុះទៅដើម្បីធ្វើការងារនេះជាប់ជាប្រចាំនៅតាមស្រុកទាំងអស់ » ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានផ្ទៃដីបង្កបង្កើនស្រូវវស្សាជាង២៥ម៉ឺនហិកតា ដែលក្នុង១ហិកតា អាចប្រមូលផលបាន ជិត៣តោន ៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.