ស្ទឹងត្រែង៖ផ្ទះទាមសង់ផ្ទាល់ដីត្រូវបានភ្លើងឆេះ ដោយសារកូនប្រុសមានសតិមិនគ្រប់បែកថ្នាំយកភ្លើងដុត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៤:០០ នាទីស្ថិតនូវភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីអគ្គិភ័យកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ១០គុណ១០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី (ផ្ទះទាមសង់ផ្ទាល់ដី) ម្ចាស់ផ្ទះឈ្មោះ ម៉ាឡាំ ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ប្រពន្ធឈ្មោះ អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិសង្កាត់ កើតហេតុខាងលើបណ្ដាលឱ្យខូចខាតសម្ភារ:មួយចំនួនដូចខាងក្រោម: - ទូរ ២ និងសម្ភារៈប្រាស់ប្រចាំថ្ងៃមួយចំនួនត្រូវបានឆេះអស់ទាំងស្រុង ។ + មូលហេតុ: កូនឈ្មោះ ចៅ ឡេងសេង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជាអ្នកដុតដោយកូននោះមានសតិមិនគ្រប់បែកថ្នាំ នៅពេលនោះឪពុកម្ដាយមិនបាននៅផ្ទះទេនៅតែកូនម្នាក់ឯង ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប្រចាំការរបស់ផែនបានយករថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿងចេញធ្វើអន្តរាគមន៍ជាបន្ទាន់ប្រើប្រាស់ទឹកអស់ ០៤ ឡាន ទើបរលត់ទាំងស្រុងនិងទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ទន្ទឹមនឹងជួយសង្គ្រោះបានក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជាផ្លូវតូចចង្អៀតមិនអាចយករថយន្តចូលដល់ផ្ទះដែលឆេះបានដោយអូសទុយោចម្ងាយ ១០០ ម៉ែត្រទើបបាញ់ទឹកពន្លត់បាន។
ប្រភព៖ហ្វេសបុក