January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សង្វៀនជល់មាន់ដុះស្លែដែលទើបនឹងប្ដូរទីតាំងមកលេងនៅភូមិបាតជើងតាព្រហ្មឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ(វីដេអូ)

សង្វៀនជល់មាន់ដុះស្លែដែលទើបនឹងប្ដូរទីតាំងមកលេងនៅភូមិបាតជើងតាព្រហ្មឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ(វីដេអូ)

សង្វៀនជល់មាន់ដុះស្លែដែលទើបនឹងប្ដូរទីតាំងមកលេងនៅភូមិបាតជើងតាព្រហ្មឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ(វីដេអូ)

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍   ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

ពិតជាត្រូវរ៉ូវគ្នាបានល្អមែនគ្រាន់តែអ្នកសារព័ត៌មានយើងបានរាយការណ៍ជូនលោកអធិការស្រុកមេមត់ភ្លាមក៏មានអ្នកមេីលការខុសត្រូវសង្វៀនញ្ជល់មាន់និងអាប៉ោងយកលេខទូរសព្ទរបស់អ្នកសារព័ត៌មានយើងមកសួរនាំភ្លាម
ត្បូងឃ្មុំ៖​ សង្វៀនបញ្ជល់មាន់ដុះស្លែដែលទើបនឹងប្ដូរទីតាំងមកលេងនៅភូមិបាតជើងតាព្រហ្មឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំបាននិងកំពុងបើកលេងយ៉ាងរលូននៅក្នុងចម្ការកៅស៊ូក្រោយវត្តប្រសូត្រនឹងចូលតាមចំហៀងរបងវត្តប្រសូតកំពុងតែបានបើកលេងយ៉ាងរលូននិងមានការបើកភ្លើងខៀវពីសមត្ថកិច្ចទៀតផង​។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបាតជើងតាព្រហ្មបានឲ្យដឹងថាទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះទើបនឹងផ្លាស់ប្ដូរមកពីភូមិខ្នងក្រពើលិច​ ឃុំមេមត់ស្រុកមេមត់​ ខេត្តត្បូងឃ្មុំពួកគាត់បានបន្តទៀតថាព្រោះតែទីតាំងចាស់នៅភូមិខ្នងក្រពើលិចមានអ្នកប្ដឹងនិងរាយការណ៍ទៅសមត្ថកិច្ចច្រើនពេកក៏ផ្លាស់មកដាក់នៅភូមិបាតជើងតាព្រហ្មវត្តប្រសូត្រហើយនៅទីតាំងចាស់ភូមិខ្នងក្រពើលិចនោះក៏មិនមានការរុះរើឡើយគឺរក្សាទុកនៅដដែលសម្រាប់ផ្លាស់ប្ដូរពីកន្លែងថ្មីទៅកន្លែងចាស់វិញពាក់ព័ន្ធនឹងទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំខាងលើនេះផងដែរសារព័ត៌មានយើងបានទូរស័ព្ទរាយការណ៍ជូនទៅលោកហុង​ គឹមហឿន​ អធិការស្រុកមេមត់ពាក់ព័ន្ធនឹងទីតាំងសង្វៀនបញ្ជល់មាន់ខាងលើតែបែរជាលោកអធិការស្រុកបានឲ្យលេខទូរសព្ទក្រុមការងារអង្គភាពសារព័ត៌មានយើងទៅម្ចាស់ទីតាំងបនល្បែងដ៏ធំខាងលើចេញមុខមកជួបហើយសួរបញ្ជាក់ថាលេខទូរសព្ទនេះជាលេខរបស់បងមែនឬមិនមែនយើងក៏បានប្រាប់គាត់ថាលេខនេះគឺជាលេខដែលខ្ញុំបាទបានទូរសព្ទរាយការជូនលោកអធិការស្រុកហេតុអ្វីបានជាបងបានលេខខ្ញុំនេះមកពីណា? ព្រោះលេខខ្ញុំមិនដែលបានទំនាក់ទំនងជាមួយខាងបងបងទេទើបតែបានខលទៅបងហុង​ គឹមហឿន​ អធិការស្រុកហេតុអីក៏បងបានលេខនេះមកបងប្រុសដែលជាក្រុមអ្នកធ្វើការនៅក្នុងកន្លែងបញ្ជល់មាន់និងអាប៉ោងខាងលើបានប្រាប់មកអង្គភាពសារព័ត៌មានយើងវិញថា​ គួរតែដឹងហើយមូលហេតុអីដែលខ្ញុំបានលេខបងមកហើយគាត់ក៏បានអួតបញ្ជាក់ពីខ្លួនគាត់ថាបើគាត់ជាមនុស្សធម្មតាគាត់មិនអាចបើកលេងល្បែងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ដ៏ធំបែបនេះបានទេហើយលេខទូរសព្ទដែលខ្ញុំបាននេះបងគួរតែយល់ថាអ្នកណាជាអ្នកប្រាប់នឹងឲ្យមកគាត់ហើយតាម​ ការនិយាយរបស់គាត់បែបនេះសបញ្ជាក់ឲ្យឃើញថាល្បែងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ខាងលើគឺមានការបើកដៃពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានហើយទើបគាត់ហ៊ាននិយាយបែបនេះនិងថែមទាំងអួតថាខ្លួនគាត់ជាមនុស្សមិនធម្មតា(អ្នកធំ)ជាអ្នកមានអំណាចម្នាក់នៅក្នុងស្រុកមេមត់នេះទើបអាចបើកលេងល្បែងស៊ីសងបញ្ជល់មាន់ដ៏ធំបែបនេះបានដែល​ ប្រជាពល់រដ្ឋគាត់បាននិយាយរៀបរាប់បន្ថែមទៀតថាសង្វៀនបញ្ជល់មាន់និងអាប៉ោងដែលកំពុងបើកលេងដំណើរការយ៉ាងរលូននេះគាត់មិនដែលឃើញអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកស្រុកមេមត់អើពេីនឹងធ្វើការបង្ក្រាបឲ្យសកម្មម្ដងណាទេហើយពេលខ្លះគ្រាន់តែចុះមកឲ្យតែល្អមើលព្រោះអីបើមិនត្រូវគ្នាទេប្រហែលជាមិនអាចបើកលេងយ៉ាងរលូនបែបនេះឡើយប្រជាពលរដ្ឋនៅក្នុងស្រុកមេមត់ដែលរស់នៅក្នុងភូមិខ្នងក្រពើលិចនិងភូមិបាតជើងតាព្រហ្មឃុំមេមត់ស្រុកមេមត់និងអង្គភាពសារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស សូមសំណូមពរដល់ឯកឧត្តមបែន​ រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំមេត្តាសូមជួយពិនិត្យមើលនៅទង្វើរបស់មន្ត្រីនគរបាលស្រុកមេមត់ដែលដឹងពីកន្លែងនឹងទីតាំងល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងហើយមិនបានចុះបង្ក្រាបហើយពេលដែលអង្គភាពសារព័ត៌មានយើងបានទូរស័ព្ទរាយការណ៍ជូនលោកអធិការស្រុកមេមត់តែបែរជាលោកអធិការស្រុកឲ្យលេខទូរសព្ទអង្គភាពសារព័ត៌មានយើងទៅកន្លែងទីតាំងបញ្ជល់មាន់និងអាប៉ោងដ៏ធំខាងលើមកនិយាយសួរនាំខាងសារព័ត៌មានយើងដែលអង្គុយចាំសហការយកព័ត៌មានក្នុងការចុះបង្ក្រាបទៅលើទីតាំងល្បែងស៊ីសងខាងលើ​នេះទេ តែបែកជាមានអ្នកមកសួររកម្ចាស់លេខទូរសព្ទទៅវិញនេះហើយដែលសបញ្ជាក់ឲ្យឃើញថាកន្លែងបនល្បែងខាងលើមានការបើកភ្លើងខៀវពីសមត្ថកិច្ចពាក់ព័ន្ធហើយបានជាមិនធ្វើការចុះបង្ក្រាបបែរជាផ្ដល់ព័ត៌មានទៅឲ្យទីតាំងបនល្បែងខាងលើនេះទៅវិញដូច្នេះហើយអង្គភាពសារព័ត៌មានកូនខ្មែរម្ចាស់ប្រទេសនិងបងប្អូនប្រជាពលរដ្ឋសូមទទូចសូមលោកស្នងការមេត្តាចាត់វិធានការដើម្បីរក្សាការពារនៅពាក្យស្លោកភូមិឃុំមានសុវត្ថិភាពទាំង ៩​ ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមសខេងនិងឯកឧត្តមនាយឧត្តមសេនីយ៍ឯកសន្តិបណ្ឌិតនេត​ សាវឿនដែលបានដាក់នូវបទបញ្ជាទៅគ្រប់អភិបាលរាជធានីខេត្តទាំងអស់បើមានល្បែងស៊ីសងកន្លែងណាកើតមានត្រូវតែបង្ក្រាបឲ្យអស់ជាដាច់ខាត។
យើងខ្ញុំសង្ឃឹមថាឯកឧត្តមស្នងការនិងមានវិធានការយ៉ាងម៉ឺងម៉ាត់និងប្រើកណ្ដាប់ដៃដែកទៅលើល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងដ៏ធំដែលអួតខ្លួនជាអ្នកមានអំណាចធំជាងសមត្ថកិច្ចនៅក្នុងស្រុកមេមត់នេះជាក់ជាមិនខាន៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.