ទីតាំងសង្វៀនជល់មាន់បើកលេងនៅ(ភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូកខេត្តកំពត) អាជ្ញាធរសមត្ថកិច្គ្មានចអើពើអីបន្តិច
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
(ខេត្តកំពត )÷ ទីតាំងសង្វៀនជល់មាន់ មួយកន្លែង បានមកបើកលេងនៅ(ភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូកខេត្តកំពត) គ្មានអាជ្ញាធរសមត្ថកិច្ច
ណាចុះបង្រ្កាប សង្វៀនមាន់ជល់មួយកន្លែងនេះទេ។
មើលទៅអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាត្រូវថ្នាំសណ្តំរបសល ម្ចាស់បនល្បែងសុីសងជល់មាន់មួយកន្លែងនេះហើយបានជាមិនហ៊ានធ្វើការបង្រ្កាប
ប្រភពពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា៖ មានល្បែងសុីសងប្រជល់មាន់ អត់ខ្លាចជំងឺឆ្លងរលាកផ្លូវដង្ហើម កូវិដ-19 ដែលរាជរដ្ឋាភិបាលកំពង់តែខ្នាស់ខ្នែងទប់ស្កាត់យ៉ាងខ្លាំង បែជានាំគ្នាជួបជុំលេងល្បែងស៊ីសងខុសច្បាប់បែបនេះទៅវិញ។
មួយរយះពេល នេះគេបានឃើញ ម្ចាស់សង្វៀនបាននាំបក្សពួកមកបើកលេងល្បែងសុីសង មកដល់ពេលនេះដំណើរការបានយ៉ាងរលូនទៀតផងឫមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋបាន ទទួលសំណែន ពីម្ចាស់ សង្វៀន រូចទៅហើយ
ដូចពាក្យមហាជនបានរិះគន់ពិតប្រាកដហើយបានជាដំណើរការបើកលេងបានយ៉ាងរំភើយនោះ
ប្រជាពលរដ្ឋបាននាំគ្នាធ្វើការសុំណុំពរមកដល់ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្ត ឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរិទ្ទ ស្នងការនគរបាល ខេត្តកំពត ដែលមានរិទ្ធិបារមីខ្លាំងជាងគេក្នុងខេត្ត សូមប្រើនៅកណ្តាប់ដៃដែកដឹកនាំកម្លាំងជំនាញចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងលេងល្បែងប្រជល់មាន់និងដ៍ធំ ស្ថិតនៅភូមិខាងលើនេះផងហើយកន្លងមកនេះចម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន៕