January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អាជ្ញាធរប្រចាំតំបន់ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ បង្កើនការរឹតបន្តឹងយ៉ាងខ្លាំង ចំពោះពលរដ្ឋខ្មែរដែលវិលត្រឡប់ពីថៃដោយ ត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាកំហិត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

បន្ទាយមានជ័យ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

អាជ្ញាធរសមត្ថកិច្ច កម្លាំងប្រដាប់អាវុធប្រចាំតំបន់ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ បានបង្កើនការរឹតបន្តឹងយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដោយ ត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាកំហិត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ឆ្លងចូល រាតត្បាតក្នុងសហគមន៍ ក្នុងខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងផ្ទុះឡើង យ៉ាងខ្លាំងក្នុង ខេត្តមួយចំនួនរបស់ថៃនោះ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងនៅ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារតែនៅក្នុងសហគមន៍ខេត្តមួយចំនួនរបស់ប្រទេស ថៃ មានការផ្ទុះឡើងវិញនូវជំងឺឆ្លងកូវីដ១៩ ដែលជាក្តីបារម្ភ និងក្រោយពីទទួលបានបទបញ្ជា ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានោះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តក្រុង ស្រុកថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង ចុះត្រួតពិនិត្យមើលនូវស្ថានភាពទូទៅតាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ។

ជាពិសេសនៅច្រកតំបន់អូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ តែម្តងដើម្បីដាក់វិធានការបន្ថែមក្នុងការពង្រឹង ការគ្រប់គ្រង ប្រជាពលរដ្ឋដែល បានវិលត្រឡប់មកពីប្រទេសថៃឱ្យបានហ្មត់ចត់តឹងរឹងបំផុត ដោយត្រួតពិនិត្យវាស់កំដៅ រួចបញ្ជូនទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែតនឹងតាមមណ្ឌល ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឱ្យបានត្រឹមត្រូវតាមវិធានការ របស់ក្រសួងសុខាភិបាល។

បើតាមក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញដែលប្រចាំការនៅចំណុចអូរបីជាន់នេះបានឱ្យ ដឹងថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បានរឹតបន្តឹងបំផុតនៅពេលដែលពួកគាត់បាន ចេញពីទឹក ដីថៃ មិនអនុញ្ញាតឱ្យពួកគាត់ចេញទៅណាបាត់មួយនាក់នោះទេ ដោយធ្វើការពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងដែរថា ប្រជាពលរដ្ឋដែលចេញពីទឹកដីថៃ ក្រោយ ពិនិត្យរួចត្រូវបានដឹកជញ្ជូនទៅកន្លែងពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅចំនួន៤ទីតាំង ដែលអាជ្ញាធរខេត្ត បានរៀបចំរួចជាស្រេចរួមមាន នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត (ដីថ្មី), មណ្ឌលសុខភាពប៉ោយប៉ែត១,សាលាអនុវិទ្យាព្រហ្មនិមិត្ត. សាលាវិទ្យា ល័យនិមិត្តថ្មី និងនៅតាមទីកន្លែងផ្សេងៗទៀតដែលអាជ្ញាធរខេត្ត បានរៀបចំទុករួចជាស្រេច ហើយនោះ។

យោងរបាយការណ៍រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ចាប់តាំងពី កើតមានវិបត្តិជំងឺកូវីដ១៩ រយៈពេលជិត១ឆ្នាំមក ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពី ប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់ សរុបប្រមាណជាង៦ម៉ឺននាក់ តែនៅមិន ទាន់មានអ្នកកើតជំងឺឆ្លងនេះនៅឡើយទេ សម្រាប់ក្នុងខេត្តបន្ទាយមានជ័យ៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.