អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំនុចសំខាន់ៗផ្សេងទៀត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
នៅវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃអង្គារ ១៥ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី29 ខែធ្នូ ឆ្នាំ2020ស្អែកនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំនុចសំខាន់ៗផ្សេងទៀត ពីក្រុងតាខ្មៅខេត្តកណ្តាល ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមទូរទស្សនិកជន រង់ចាំតាមដានទស្សនាដោយមេត្រី សូមអរគុណ !