January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រសួងសុខាភិបាលក្រើនរំលឹកដល់អាណាព្យាបាលសិស្សក្នុងបរិបទរៀនតាមអនឡាញ ត្រូវការពារភ្នែកកុមារពីចំណាំងពន្លឺកុំព្យូទ័រ និងទូរសព្ទដៃ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ភ្នំពេញ៖ក្រសួងសុខាភិបាលក្រើនរំលឹក ដល់អាណាព្យាបាលសិស្សក្នុងបរិបទរៀនតាមអនឡាញត្រូវការពារភ្នែកកុមារពីចំណាំងពន្លឺកុំព្យូទ័រ និងទូរសព្ទដៃ ដើម្បីចៀសវាងកុំឱ្យប៉ះពាល់សុខភាពភ្នែកកុមារ។

លោកវេជ្ជបណ្ឌិត អៀ រស្មី គ្រូពេទ្យឯកទេសចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការសម្លឹងកុំព្យូទ័រយូរអាចធ្វើឱ្យភ្នែកមានបញ្ហា ឈឺក្បាល ឬបញ្ហាសុខភាពផ្សេងទៀត ។ ដូច្នេះគួរឱ្យក្មេងសម្រាកភ្នែកបន្តិចរៀងរាល់២០នាទីម្ដង ដោយងាកមើលវត្ថុផ្សេងៗចម្ងាយយ៉ាងតិច៦ម៉ែត្រពីក្មេង

លោកបន្តថា ការធ្វើបែបនេះ នឹងជួយឱ្យភ្នែកក្មេងបានសម្រាកខ្លះ ។ លោកបានបន្ថែមថា ក្រៅពីនេះយើងគួរដំឡើងទំហំអក្សរនៅលើកុំព្យូទ័រឱ្យធំដើម្បីងាយស្រួលក្នុងការមើល

ព្រោះនៅពេលខំប្រឹងមើលភ្នែកនឹងហត់ ហើយក៏មានអាការៈឈឺក្បាល យកល្អ  គួរឱ្យក្មេងព្យាយាមព្រិចភ្នែកឱ្យបានញឹកញាប់ ព្រោះអាចជួយដល់ការមើលបាន កាន់តែច្បាស់។

លោកវេជ្ជបណ្ឌិតបន្តថា ជាទូទៅពន្លឺនៅខាងក្រៅនិងអេក្រង់មានភាពស្មើគ្នា  មិនគួរនៅបន្ទប់ងងឹតពេក ហើយអេក្រង់កុំព្យូទ័រ ឬទូរសព្ទភ្លឺពេកទេ ផ្ទុយទៅវិញ ក៍កុំឱ្យបន្ទប់ភ្លឺពេក ហើយ

អេក្រង់ងងឹតពេកដែរ  ឱ្យមានពន្លឺគ្រប់គ្រាន់ ជាពិសេសជាមួយនឹងពន្លឺធម្មជាតិ ធ្វើឱ្យក្មេងមានភាពងាយ

ស្រួលមើលអក្សរ កាត់បន្ថយភាពនឿយហត់របស់ភ្នែក ។ 

សំខាន់មួយទៀត ក៏ឱ្យមានការចូលរួមពីអាណាព្យាបាលដែរ ចំពោះក្មេងស្ថិតនៅក្នុងបឋមសិក្សា សំខាន់ណាស់គឺឱ្យពួកគេមានម៉ោងសម្រាកខ្លះ មិនចង់ឱ្យអង្គុយនៅមុខអេក្រង់រហូតនោះទេ ។

សូមបញ្ជាក់ថា សម្រាប់ការចូលរៀនឆ្នាំសិក្សាថ្មី២០២០-២០២១ខាងមុខ ក្រសួងអប់រំ នៅតែបន្ដការសិក្សាតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង និងរៀនតាមអនឡាញផង ដើម្បីការពារកុំឱ្យមានការរីករាល ដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ៕

www.information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.