January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

 កំពង់ចាម​៖ពលរដ្ឋ​ក្នុងស្រុកព្រៃឈរ​ នៅតែបន្តប្រកបមុខរបរដាប់ថ្ម​ ផលិត​ត្បាល់​កិន​ម្សៅ​ និង​ត្បាល់​បុកគ្រឿង ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

 ពលរដ្ឋ​ក្នុងស្រុកព្រៃឈរ​ នៅតែបន្តប្រកបមុខរបរដាប់ថ្ម​ ផលិត​ត្បាល់​កិន​ម្សៅ​ និង​ត្បាល់​បុកគ្រឿង ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​
 
កំពង់ចាម​៖​ ខណៈ​ពេលដែល​សម័យកាល​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន​យ៉ាងណា​ក្តី​ ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ នៅតែបន្ត​ប្រកប​មុខរបរ​​តពីដូនតា​ ក្នុង​ការដាប់ថ្ម​ ផលិត​ត្បាល់កិនម្សៅ​ និង​ត្បាល់​បុកគ្រឿង​ ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ។
លោកពូ​ សម​ ភី​ ដែល​ជា​អ្នក​ប្រកប​មុខរបរ​ដាប់​ថ្ម​តាំងពី​ជំនាន់​ឪពុករបស់​គាត់​​ បានឲ្យដឹងថា​ បច្ចុប្បន្ន​ការ​ដាប់​ថ្ម​ផលិតជា​ត្បាល់​កិន​ម្សៅ​នេះ គឺក្នុង​១សម្រាប់​បាន​ប្រាក់​កម្រៃ​ ចំនួន​១៦០០០រៀល​ ដោយគាត់​ប្រេីប្រាស់​ម៉ូទ័រ​ផង​ ​ផលិត​​បាន​តែ២​សម្រាប់​ប៉ុណ្ណោះ​ ​ក្នុង​១ថ្ងៃ​​ ព្រោះ​​ក្នុង​រយៈពេល​១ខែ​កន្លងមក​នេះ គឺចរន្ត​អគ្គិសនី​ខ្សោយផង​ ដែល​ជា​ផលលំបាក​មួយ​ក្នុង​ការ​ផលិត​​ផង​ដែរ​ ។ ​ ​
ដោយឡែក​លោក​ហ៊ល​ រ៉េត​ បាន​ឲ្យដឹងថា​ ការ​ស៊ីឈ្នួល​ដាប់​ថ្ម​ត្បាល់​បុក​គ្រឿងនេះ​ ក្នុង​ត្បាល់​១តម្លៃ​២៥០០រៀល​ ដោយ​ក្នុង​១ថ្ងៃគាត់​ផលិត​បាន​ចាប់​ពី​​១០ទៅ១៥ត្បាល់​​​ ។
ចំណែក​លោកស្រី​ យ៉ុន​ ផល្លី​ បានឲ្យដឹងថា​ ការ​ស៊ីឈ្នួល​ខាត់សំអាត​ត្បាល់​បុក​គ្រឿង​នេះ គឺក្នុង​១ត្បាល់​១អា​តូច​តម្លៃ​១២០០រៀល​ និង​ធំ​៣០០០រៀល​ ដោយ​ក្នុង​១ថ្ងៃ​ គាត់​ទាំង​២នាក់​ប្តីប្រពន្ធ​ សំអាត​បាន​ចាប់​ពី​៥០ទៅ​៦០ត្បាល់​ ។
ជួប​ជាមួយ​បុរស​ឈ្មោះ​ ឌី​ ដែល​ជា​ឈ្មួញ​កណ្ដាល​ម្នាក់​ ដែល​រស់នៅ​ក្នុង​ភូមិ​ដៃបួន​ ឃុំ​ជ្រៃវៀន​ នេះ​ដែរ​ បានឲ្យដឹងថា​ ការ​ប្រកប​មុខរបរ​នេះ​ ដំបូងគឺ​គេ​ត្រូវទិញ​​ថ្ម​មក​ពី​តំបន់​​មួយ​ ស្ថិត​នៅ​ក្នុង​​ភូមិ​ទួល​ថ្ម​ ឃុំ​ថ្មពូន​ ស្រុក​ព្រៃឈរ​ និង​តំបន់​ទំនប់​តាកុច​ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ​ដែល​គេ​ផលិត​ជា​រូបរាងត្បាល់​កិន​ម្សៅ​ ក្នុង​១សម្រាប់​ តម្លៃ​១០០០០រៀល​ និង​ជួល​ឲ្យ​គេ​ផលិត​១សម្រាប់​​ តម្លៃ​១៦០០០រៀល​​ ហេីយ​​ម៉ូយមក​ទិញ​ដល់​ផ្ទះ​ ក្នុង​១សម្រាប់​បាន​តម្លៃ​៣០០០០រៀល​ ។ ចំពោះ​ត្បាល់​បុក​គ្រឿង​ ជួល​ឲ្យ​គេ​ផលិត​​រួចរាល់​ ក្នុង​១សម្រាប់​ តម្លៃ​​៩៥០០រៀល​ និង​លក់​បន្ត​ឲ្យ​ម៉ូយ​ក្នុង​១សម្រាប់​​ អាតូចតម្លៃ​១២០០០រៀល​ ផង​ដែរ​​ ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.