ភ្នំពេញ៖សាហាវមែន! គ្រាន់តែជំលោះបន្តិចបន្តួចសោះទាញកំភ្លើងបាញ់សម្លាញ់មន្ត្រីនគរបាលម្នាក់ផ្នែកព្រហ្មទ័ណ្ឌកំរិតស្រាល អោយដួលស្លាប់នៅនឹងកន្លែងតែម្តង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
ភ្នំពេញ៖ ថ្ងៃទី29-30ខែ១២ឆ្នាំ2020
ជនដៃដល់បានបាញ់សម្លាញ់មន្ត្រីនគរបាលម្នាក់ផ្នែកព្រហ្មទ័ណ្ឌកំរិតស្រាល អោយដួលស្លាប់នៅនឹងកន្លែងក្រោយជំលោះបន្តិចបន្តួច រាជធានីភ្នំពេញ: នៅម៉ោងប្រហែល12:00នាទីយប់ ថ្ងៃទី២៩ ឈាងចូលថ្ងៃទី30ខែ១២ឆ្នាំ2020 នៅតាមបណ្ដោយផ្លូវសហព័ន្ធរូស្សី ក្នុងសង្កត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុខពេលឈានដល់ការផ្ទុះអាវុធនេះគេឃើមានរថយន្តពីរគ្រឿងម៉ាក Luxes RX300 ស្លាកលេខ សៀបរាម 2A 4546 (រថយន្តជនដៃដល់)បានបើកប៉ះរថយន្តម៉ាកF150 rapter ស្លាកលេខ ភ្នំពេញ 2BD 3738 (រថយន្តជនរងគ្រោះ) បន្តិចក្រោយមកគេក៏ជនដៃដល់នឹងជនរងគ្រោះ ប្រកែកគ្នាយ៉ាងតឹងសរសៃករ ហើយក៏ស្រាប់តែឃើញជនបង្ករដកកាំភ្លើងខ្លីបាញ់លើជនរងគ្រោះ ចំនួន៩គ្រាប់ ត្រូវចំខ្លួនពីរគ្រាប់បណ្ដាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមៗនោះជនដៃដល់ក៏រត់គេចខ្លួនបាត់ស្រមោល សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះថា រ៉េត ស៊ីនេត ហៅ ញក់ ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាល បច្ចប្បន្នសមត្ថិកិច្ចកំពុងស្រាវជ្រាវវែកមុខរកជនដៃដល់ដើម្បីមកទទួលទោសតាមផ្លូវច្បាប់
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់យកទៅប្លុងចោល នៅភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តត្រូវបានក្រុមជនង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។ គួរបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ៕
ដោយប្រុស ម៉ា