January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះអង្គ​បានចាត់ទុក​ថា ការទទួលបាន​តំណក់​ប្រេង​លើកដំបូង​នេះ ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត ដែលជា​សក្តានុពល​មួយ នាំឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រីកចម្រើន និង​ជឿនលឿន​ជា​បន្តទៀត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១

ភ្នំពេញ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០
​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះអង្គ​បានចាត់ទុក​ថា ការទទួលបាន​តំណក់​ប្រេង​លើកដំបូង​នេះ ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត ដែលជា​សក្តានុពល​មួយ នាំឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រីកចម្រើន និង​ជឿនលឿន​ជា​បន្តទៀត​។ នេះ​បើ​យោ​តាម​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៣០ ខែធ្នូ​ឆ្នាំ​២០២០ ផ្ញើជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ព្រះរាជសារ​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា​«​ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ សូម​ចូលរួម​អបអរសាទរ​សមិទ្ធផល​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​តំណក់​ប្រេង​លើកដំបូង ស្របពេល​ថ្ងៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​២២ នៃ​ការអនុវត្ត​ដោយ​ជោគជ័យ​នយោបាយ​ឈ្នះ ឈ្នះ របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សន្តិភាព ពេញបរិបូរណ៍ និង​ឯកភាព​ជាតិ​ដ៏​ពេញលេញ​»​។ ព្រះអង្គ​បាន​កោតសរសើរ​ដ៏​កក់ក្តៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេសជាតិ ប្រកបដោយ​គុណបំណាច់​ដ៏​ថ្លៃថ្លា វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ជា​អគ្គម​គ្គុ​ទេស​ក៏​ដ៏​ឆ្នើម ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ដោយឡែក​ក្នុង​សា​រល​ខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ ចុះ​ថ្ងៃទី​៣០ ខែធ្នូ​ឆ្នាំ​២០២០ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទូលថ្វាយ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​អំណរ​ព្រះរាជ​គុណ​ប្រកបដោយ​បីតិ​សោមនស្ស​រីករាយ ជា​អនេកប្បការ ថ្វាយ​ព្រះករុណា​ថ្លៃ​វិសេស ដែល​ព្រះអង្គ​ទ្រង់​ស្ដេច​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​នូវ​ការកោតសរសើរ និង​ប្រទាន​ព្រះ​ពរ​លើកទឹកចិត្ត​ដល់​ទូលព្រះបង្គំជាខ្ញុំ នាឱកាស​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ២២ នៃ​ការអនុវត្ត​ដោយ​ជោគជ័យ នយោបាយ​ឈ្នះ ឈ្នះ គាប់​ជួន​នឹង​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​តំណក់​ប្រេង​លើកដំបូង​។

​សម្ដេច​តេ​ជោ​បន្តថា ស្ថិតក្នុង​វរោកាស​ប្រកបដោយ​មោទនភាព​ជាតិ​ដ៏​ខ្ពង់ខ្ពស់​ជា​អតិបរមា​នេះ ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​សារជាថ្មី ដើម្បី​បញ្ជា​ក់នូវ​សក្ខីកម្ម​ជា​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​មហា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ធំធេង​ជាច្រើន​ឥត​គណនា ដោយ​ព្រះ​តេជានុភាព ពិសេស​ចាប់តាំងពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​ស្ដេច​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្មីៗ​នេះ​ទៀត ជោគ​លាភ​ប្រត្យក្ស​បំផុត​នោះ គឺ​ការទទួលបាន​ដំណក់​ប្រេង​លើកដំបូង ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត​ដែលជា​សក្តានុពល​សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រីកចម្រើន​និង​ជឿនលឿន​ជា​បន្តបន្ទាប់​ទៀត​។ ជាថ្មី​ម្តងទៀត ទូលព្រះបង្គំជាខ្ញុំ​និង​ភរិយា សូម​លំឱនកាយ​ក្រាប​ថ្វាយ​ព្រះ​សព្ទសាធុការពរ​មហាប្រសើ​រ សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​ស្ដេច​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ ទ្រង់​ស្ដេច​ប្រោស​ព្រះរាជ​មេត្តា​ទទួល​នូវ​អភិវន្ទន​កិច្ច និង​កតញ្ញូតាធម៌​ដ៏​ខ្ពង់ខ្ពស់ បំផុត​អំពី​ទូលព្រះបង្គំជាខ្ញុំ​៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.