January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

(​សៀមរាប​)៖ ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០២០ -​ចូល​២០២១ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ខេត្ត​ខេត្តសៀមរាប មក​កំសាន្ត​ប្រមាណ​ជាង ២៥,០០០​នាក់​, ធ្លាក់ចុះ​ជាង​៨៥% បើ​ធៀប​ទៅនឹង​ឆ្នាំមុន

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២១

(​សៀមរាប​)៖ ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០២០ -​ចូល​២០២១ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ខេត្ត​ខេត្តសៀមរាប មក​កំសាន្ត​ប្រមាណ​ជាង ២៥,០០០​នាក់​, ធ្លាក់ចុះ​ជាង​៨៥% បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ មជ្ឈដ្ឋាន​ទូទៅ​វាយតម្លៃថា ស្ថានភាព​បែបនេះ វា​បានបង្ហាញ​អំពី​ការប្រុងប្រយ័ត្ន ទប់ស្កាត់​ការរីក​រាលដាល​នៃ​វា​រុស​កូ​វីដ​-១៩ !

​រាត្រី​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំមុន ( ឆ្នាំ​២០១៩ ) វា​ជា​រាត្រី​ឆ្លង​ឆ្នាំ​ក្នុងដំណាក់កាល​ចុងក្រោយ​មួយ ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ហក់​ឡើង​យ៉ាងខ្ពស់ និង​កំពុងមាន​ការប្រឡងប្រជែង​ជា​គោលដៅ​ទីផ្សារ​ដ៏​ទាក់ទាញ និង​ជា​រាត្រី​ឆ្លង​ឆ្នាំ​ដែល​មិន​នឹកស្មាន​ដល់ ដែល​វិស័យ​ទេសចរណ៍​ពិភពលោក ត្រូវបាន​ធ្លាក់​ចូលក្នុង​ទំហំ​នៃ​ការវាយលុក​ដោយ​ឥទ្ធិពល​រាតត្បាត​នៃ​វា​រុស​ជម្ងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​) ។

​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​៖ ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំមុន ( ឆ្នាំ​២០១៩ ចូលឆ្នាំ ២០២០ ) មាន​ចំនួន​ភ្ញៀវទេសចរ​សារុប​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ បាន​ចូលមក​កំសាន្ត​ក្នុង​តំបន់​ទេសចរណ៍​សៀមរាប​-​អង្គរ ក៏ប៉ុន្តែ​សម្រាប់​បុណ្យចូលឆ្នាំ​សាកល ឆ្នាំ​២០២០ ឆ្លង​ចូល ឆ្នាំ​២០២១ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូល​កំសាន្ត​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តែ​ជាង ២៥ ០០០​នាក់​ប៉ុណ្ណោះ គឺ​ធ្លាក់ចុះ​ជាង ៨៥% ក្នុងនេះ​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន​២០៤​នាក់ ថយចុះ​ជិត​៩៩% ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ២៥,០០០​នាក់ ថយចុះ​ជិត​៩១% ក្នុងនោះដែរ មាន​ភ្ញៀវ​ទៅ​ទស្សនា​ក្នុង​តំបន់​អង្គរ​ចំនួន​ប្រមាណ​ជា ២០,០០០ នាក់ ទស្សនា​តាម​តំបន់​សហគមន៍​ទេសចរណ៍ និង​ភ្នំ​គូលែន មាន​ចំនួន​ប្រមាណ​ជា ៥,០០០ នាក់​។​

​យ៉ាងណាក៏ដោយ ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ អាជ្ញាធរ​ខេត្តសៀមរាប​មិនមាន​ការហាមឃាត់​ឲ្យ​បណ្តា​អាជីវកម្ម​របស់​សេវាករ​ទេសចរណ៍​បិទ​ផ្អាក​អាជីវកម្ម​របស់ខ្លួន​នោះឡើយ ក៏ប៉ុន្តែ​ត្រូវបាន​ជម្រុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អនុវត្តតាម​គោល​វិធាន​សុវត្ថិភាព ៣​ការពារ ( ពាក់​ម៉ាស អនាម័យ និង​ការរក្សា​គម្លាត​សុ​ត្ថិ​ភាព ) ឲ្យ​បានល្អ​បំផុត​។ មជ្ឈដ្ឋាន​ជាទូទៅ បាន​វាយតម្លៃថា ការធ្លាក់ចុះ​ខ្លាំង​នៃ​ភ្ញៀវទេសចរ​នៅ​ខេត្តសៀមរាប ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំនេះ ដោយសារតែ​វា​ស្ថិតក្នុង​បរិបទ​នៃ​ការប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩៕​

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.