ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្រគ្រឹស្នា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ភ្ញៀវទៅកម្សាន្ដនៅខេត្តព្រះសីហនុ ប្រមាណ៥ម៉ឺននាក់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២១
ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១នេះ មានប្រមាណ៥ម៉ឺននាក់ ដែលក្នុងនោះ
ភ្ញៀវទេសចរសរុបចំនួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% ធៀបនឹងឆ្នាំ ២០១៩ ។ ក្នុងនោះភ្ញៀវជាតិ៣៥,២៧៨នាក់កើនឡើង៥៦,៧៩%ធៀបនឹងឆ្នាំ ២០១៩
ភ្ញៀវបរទេស ១,៥៧០នាក់ ថយចុះ៧៨,៤៣% ធៀបនឹងឆ្នាំ២០១៩ ។ លោកបន្តថា ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ ០១ជើង មានសរុប ២៣នាក់ ( ចិនទាំងអស់) ។
លោក តាំង សុចិត្រគ្រឹស្នា បានឱ្យដឹងទៀតថា ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមានចំនួនសរុប ២,១៣៣នាក់ ថយចុះ២០,៧៣% ធៀបនឹងឆ្នាំ២០១៩
ភ្ញៀវជាតិ១,៨៥០នាក់ កើនឡើង៥,៧១% ធៀបនឹងឆ្នាំ២០១៩
ភ្ញៀវបរទេស២៨៣នាក់ ថយចុះ៦៩,៩២ ធៀបឆ្នាំ២០១៩
ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៣០,៦២៣នាក់ កើនឡើង១៣០,៨៥% ធៀបនឹងឆ្នាំ២០១៩ ។ ភ្ញៀវជាតិ ២៩,២៧៨នាក់ កើនឡើង១២៨,៤៦% ធៀបនឹងឆ្នាំ២០១៩ភ្ញៀវបរទេស១,៣៤៥នាក់ កើនឡើង១៩៨,៨៨% ធៀបនឹងឆ្នាំ២០១៩៕
www.information.gov.kh