January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ ក្រសួងព័ត៌មានមិនមែនជាអ្នកសម្រេចលើការងារបន្ថយឬមិនយកពន្ធសម្រាប់ស្ថានីយវិទ្យុនោះទេ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន មិនមានសិទ្ធិសម្រេចបន្ថយឬមិនយកពន្ធសម្រាប់ស្ថានីយ៍វិទ្យុទាំងអស់នោះទេ។  កិច្ចការនេះមានតែសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីប៉ុណ្ណោះ ទើបមាន សិទ្ធិសម្រេចបានក្នុងករណីចាំបាច់ណាមួយ។

ការលើកឡើងបែបនេះ គឺឆ្លើយតបទៅនឹងសំណូមពររបស់ លោក រុន មាត្រា ប្រធានស្ថានីយ៍វិទ្យុFM 88.25ភ្នំពេញ  តំណាងវិទ្យុឯកជនទាំងអស់ ដែលបានគោរពស្នើសុំឱ្យមានការបន្ធូរបន្ថយពន្ធសម្រាប់ វិស័យសោតទស្សន៍ ក្នុងនោះសម្រាប់ស្ថានីយ៍វិទ្យុ ក្រោមហេតុផលពិបាកប្រកូតប្រជែងក្នុងសម័យរីកចម្រើនបណ្តាញទំនាក់ ទំនងសង្គម និងការជួបវិបត្តិចំណូលក្នុងបរិបទកូវីដ-១៩នេះ។

ក្នុងឱកាសទទួលជួប តំណាងស្ថានីយវិទ្យុ FM ឯកជន តាមបណ្តាខេត្ត រាជធានី នាព្រឹកថ្ងៃទី១៥ខែ មករានេះ ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់ក្រសួង ព័ត៌មានគ្រាន់តែសម្រួលការងារ  សម្រាប់ការស្នើសុំពន្យាសុពលភាពរបស់វិទ្យុ ទូរទស្សន៍ កាសែត នៅតាមបណ្តាខេត្ត មិនចាំបាច់មកស្នើសុំនៅក្រសួងព័ត៌មាននោះទេ អាចស្នើសុំនៅ ច្រកចេញចូលតែមួយ តាមបណ្តាសាលាខេត្តតែម្តង។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានឱ្យតំណាងស្ថានីយវិទ្យុ ធ្វើជាសំណើ ឬសំណូមពរជាក់លាក់មួយ ពីតម្រូវការ និងការចាំបាច់នានា ដើម្បីឯកឧត្តមគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការពិនិត្យ និងមានវិធានការជួយ សម្រួលដោះស្រាយ ទាក់ទងការ សម្រួលបន្ថយពន្ធក្នុងវិស័យសោតទស្សន៍នេះ ៕

Sourcing: www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.