ឯកឧត្តម ពាង ណារិទ្ធ៖ ក្នុងពិធីបិទការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
ខេត្តត្បូងឃ្មុំ៖ ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃបិទការប្រកួត ដែលប្រព្រឹត្តនៅទីលានបាល់ទាត់វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្រុមកីឡាករ កីឡាការិនី ដែលទទួលបានពានរង្វាន់នាឱកាសនោះ រួមមាន : ប្រភេទកីឡាបាល់ទាត់(បុរស )ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម
កីឡាករមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍១ បាល់ទាត់ ៥គ្រាប់ និងថវិកាចំនួន ១លាន ៨០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ២ និងលេខ៣ ទទួលបានទង់អនុស្សាវរីយ៍ បាល់ទាត់ និងថវិកា ។
ប្រភេទកីឡាបាល់ទាត់(នារី )ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាការិនីមកពីស្រុកមេមត់ ទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍១ បាល់ទាត់៥គ្រាប់ និងថវិកាចំនួន ១លាន ៨០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាការិនីមកពីស្រុកពញាក្រែក ទទួលបានទង់អនុស្សាវរីយ៍ បាល់ទាត់ និងថវិកា។
ដោយឡែកប្រភេទកីឡាបាល់ទះ (បុរស )ចំណាត់ថ្នាក់លេខ១ បានទៅលើស្រុកពញាក្រែក ទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍មួយ បាល់ទះ៥គ្រាប់ និងថវិកាចំនួន១លាន ២០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ២ និងលេខ៣ ទទួលបាន ទង់អនុស្សាវរីយ៍១ បាល់ទះ និងថវិកា ។
ប្រភេទបាល់ទះ (នារី) លេខ១ បានទៅស្រុកពញាក្រែក ទទួលបានពានរង្វាន់មួយ ទង់អនុស្សាវរីយ៍មួយ បាល់ទះ៥គ្រាប់ និងថវិកាចំនួន១លាន ២០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបានទង់អនុស្សាវរីយ៍ បាល់ទះ និងថវិកាផងដែរ ៕
Sourcing: www.information.gov.kh