January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បាត់ដំបង ៖រថយន្តម៉ាកសាំងយ៉ុងបើកក្នុងល្បឿនលឿនបានបុកខឿនទ្រូងផ្លូវនិងរនាំងទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន ២នាក់ ស្រី១នាក់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១

បាត់ដំបង ៖ នៅលើកំណាត់ផ្លូវជាតិលេខ ៥ រថយន្តធន់ធំ១ គ្រឿងបើកបរដោយភាពប្រមាថនិងការបង្កឲ្យមានគ្រោះថ្នាក់និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ១ចំនួនលើផ្លូវជាតិដែលកំពងស្ថាបនាមួយកន្លែង ។ យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចកន្លែងកើតហេតុបានឲ្យដឹងថា ស្រុកថ្មគោលនៅថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៤០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត(បង្កដោយខ្លួនឯង) ។ មានរថយន្តម៉ាកសាំងយ៉ុង (SANGYUNG ) ពណ៍ស ស៊េរី១៩៩៦ ពាក់ផ្លាកលេខភ្នំពេញ (2Y-9520) បើកពីទិសខាងជើងទៅត្បូងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុកខឿនទ្រូងផ្លូវនិងរនាំងទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន ០២នាក់ ស្រី០១នាក់ ។ ១-អ្នកបើករថយន្តឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់). +អ្នករួមដំណើរឈ្មោះ ញ៉ែម ផាត ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) ។ ករណីនេះ ជំនាញស្រុកបានយករថយន្តសង្គ្រោះដឹកជនរងគ្រោះទាំងពីរនាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង បន្ទាប់មកបានវាស់វែង និងដកហូតសម្ភារតាងបង្ក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល តាមការស្នើសុំរបស់ក្រុមហ៊ុនផ្លូវ ដើម្បីរងចាំធ្វើការដោះស្រាយ ៕

ប្រភព៖ ហ្វេសបុក

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.