January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

(លោក Peter Stano)សហភាពអ៊ឺរ៉ុបស្វាគមន៍ចំពោះការពន្យា(សន្ធិសញ្ញា New START) ដែលមានសារៈសំខាន់ដល់សន្តិសុខអន្តរជាតិ និងអឺរ៉ុប

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១

ភ្នំពេញថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១​ – កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យគោលនយោបាយការបរទេសរបស់គណៈកម្មការអឺរ៉ុបលោក Peter Stano បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik ថា សហភាពអឺរ៉ុបស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត (សន្ធិសញ្ញា New START) ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សន្ធិសញ្ញានេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខអន្តរជាតិ និងអឺរ៉ុប។

លោក Stano បាននិយាយថា «យើងសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីពន្យាររយៈពេលនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (New START) សម្រាប់រយៈពេល ៥ឆ្នាំទៀត។ សន្ធិសញ្ញា New START គឺជាការចូលរួមចំណែកដ៏សំខាន់ដល់សន្តិសុខអន្តរជាតិ និងអឺរ៉ុប។ កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី គឺជាជំហានដ៏សំខាន់មួយសម្រាប់អនាគតនៃសន្ធិសញ្ញានេះ និងការរៀបចំការគ្រប់គ្រងអាវុធថ្មីដែលមានសក្តានុពលដើម្បីការពារស្ថេរភាពយុទ្ធសាស្ត្រ»។

លោកក៏បានកត់សម្គាល់ផងដែរថា សន្ធិសញ្ញានេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ និងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលជារដ្ឋអាវុធនុយក្លេអ៊ែរចំនួនពីរដែលមានអាវុធគីមីធំជាងគេដែលមានការទទួលខុសត្រូវពិសេសសម្រាប់ការគ្រប់គ្រងអាវុធ និងការរំសាយអាវុធនុយក្លេអ៊ែរដោយគួរតែស្វែងរកការកាត់បន្ថយបន្ថែមទៀតនូវឃ្លាំងអាវុធរបស់ពួកគេ។

កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាពន្យារពេលនៃកិច្ចព្រមព្រៀងកាត់បន្ថយអាវុធយុទ្ធសាស្រ្ត (សន្ធិសញ្ញា New START) ក្នុងរយៈពេល ៥ឆ្នាំទៀត ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលសន្ធិសញ្ញានេះផុតកំណត់៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.