ខេត្តកណ្ដាល៖ ឃ្លាំងស្តុកដែកអេតចាយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១
ខេត្តកណ្ដាល៖ ថ្ងៃសៅរ៍ ២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១
មានករណីអគ្គីភ័យឆេះឃ្លាំងស្តុកដែកអេតចាយមួយកន្លែង ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល វេលាម៉ោង ០៩:១០ នាទី ។ + ម្ចាស់រងគ្រោះឈ្មោះ លោក ឧកញ្ញា ឡាច ទូច ភេទ ប្រុស អាយុ ៦២ ឆ្នាំ ។ + សម្ភារៈខូចខាតរួមមានៈ ឃ្លាំងស្តុកដែកអេតចាយ ។ + រថយន្តជំនួយ - រថយន្តការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន ០១ គ្រឿង - រថយន្តពន្លត់អគ្គីភ័យអធិការនគរបាលស្រុកកៀនស្វាយចំនួន ០១ គ្រឿង - រថយន្តពន្លត់អគ្គីភ័យអធិការនគរបាលស្រុកលើកដែកចំនួន ០១ គ្រឿង - រថយន្តពន្លត់អគ្គីភ័យអធិកានគរបាលស្រុកពាមរក៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែងចំនួន ០១ គ្រឿង ។ + ដោយមានការចូលរួមដោយលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ១.លោក សោម ផល្លា អភិបាលរងស្រុក ២.លោក វរសេនីយ៍ឯក អាំ ធូ អធិការ ៣.លោកមេបញ្ជាការអ.ហស្រុក ៤.លោកអធិការង ៥.លោកមេឃុំព្រែកទន្លាប់ ៦.កម្លាំងអន្តរាគមន៍ស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាល ៧.កម្លាំងអ.ហស្រុក ៨.កម្លាំងប្រជាការពារ + សភាពរឿងហេតុៈ ក្រោយទទួលបានព័ត៌មានភ្លាមរថយន្តការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អធិការដ្ឋាននគរបាលស្រុកលើកដែក រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រថយន្តពន្លត់អគ្គីភ័យអធិការនគរបាលស្រុកពាមរក៏របស់ខេត្តព្រៃវែង បានចេញអន្តរាគមន៍ពន្លត់ភ្លាម ទើបយើងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយប្រាប់ប្រាប់រថយន្តពន្លត់អគ្គិភ័យ ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ២០ ឡានស្មើ ១៣០ ម៉ែត្រគូប និងរលត់ជាស្ថាពរវេលាម៉ោង ១៥:៥៥ នាទី ។ + មូលហេតុ: ករណីឆេះខាងលើមិនទាន់ដឹងមូលហេតុ តែអគ្គីភ័យនេះពុំបង្ករផលប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ឬ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះឡើយ ។
Facebook Sourcing