January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព្រះសីហនុ៖ ដីឡើងថ្លៃប្រល័យប្រជាពលរដ្ឋ (ដែលពួកគាត់រស់នៅលើដីនោះតាំងពីឆ្នាំ១៩៩៣មកម្លេះ)

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១

ខេត្តព្រះសីហនុ៖

រឿងខុសប្រក្រតីលោកពូ ទែន ណាវ គាត់ជាជនពិការជើងដោយសារសង្រ្គាម គាត់បានរស់នៅគ្រប់គ្រងដីនៅចំណុចទូក្រឡាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះហើយជំនាន់ឆ្នាំ៩៣នោះមិនទាន់មានផ្លូវជិះឡានបានទេ គឺមានតែផ្លូវរថភ្លើងរស់យ៉ាងវេទនា ។ ចុះកាលពីអំឡុងឆ្នាំ៩៣មិចមិនមានបុគ្គលណាមកអះអាងថាដីរបស់ខ្លួន តែដល់ឆ្នាំ២០១៩ មានការអភិវឌ្ឍន៍មានផ្លូវ មានថ្នល់កៅស៊ូ មានផ្លូវល្បឿនលឿន ទើបមានឈ្មោះ មានឌីណា និង មាន ដាណែត មកចោទប្រកាន់លោកពូ ទែន ណាវ ពីបទរំលោភកាន់កាប់លើអចលនវត្ថុអ្នកដទៃ កាលពីអំឡុងឆ្នាំ២០១៨ និងពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត សព្វថ្ងៃនេះដីកាកោះមានហូរហែរ។លោកពូ ទែន ណាវ ត្រូវគេប្តឹងទៅសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ បន្តទៀត។ព័ត៌នេះស្ថិតនៅក្រុម១៨ចំណុចទូក្រឡាប់ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.