ឆ្នេរសមុទ្រ នៅប៉ាក់ខ្លងជាឆ្នេរដ៏ស្រស់ស្អាតបំផុត ក្នុងខេត្តកោះកុង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
ប៉ាក់ខ្លង ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេក្នុងខេត្តកោះកុង ព្រោះមានខ្យល់អាកាសបរិសុទ្ធ ប្រកបដោយផាសុកភាព ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយពេលទៅដល់ទីនោះ ។
លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ថា ឆ្នេរប៉ាក់ខ្ល ងស្ថិត
នៅក្នុងប្រភេទរមណីយដ្ឋានឆ្នេរសមុទ្រ និងទេសចរណ៍ធម្មជាតិ ដែលមានចំណុចសំខាន់ៗជាច្រើន អាចធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍ទៅកម្សាន្ត ដែលមានដូចជា មានឆ្នេរសមុទ្រ , ជិះទូកលេង, បោះ
តង់, គយគន់ថ្ងៃលិច,ហែលទឹក បរិភោគអាហារសមុទ្រស្រស់ៗជាដើម ។
លោកបន្តថា ចំពោះកន្លែងអង្គុយលំហែកាយវិញ រមណីយដ្ឋានឆ្នេរប៉ាក់ខ្លង គឺមានរោង ឬតូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារ និងភោជនីយដ្ឋានទៀតផង។លើសពីនេះទៀត រមណីយដ្ឋានឆ្នេរប៉ាក់ខ្លងក៏មានកន្លែងស្នាក់នៅ ដូចជាបឹងហ្គាឡូនិងផ្ទះសំណាក់ ផងដែរ។
ឆ្នេរប៉ាក់ខ្លងនេះ នៅជិតខេត្ត គឺទទួល
បានភ្ញៀវទេសចរណ៍ច្រើនជាងគេ ភ្ញៀវទេសចរនៅក្នុងតំបន់ក៏ដូចជាតាមបណ្ដាខេត្ត ទៅកម្សាន្តនៅទីនោះ ដោយមានការបោះតង់ ហើយនៅជិតនោះក៏មានផ្ទះសំណាក់ដែរ បើសិនជាភ្ញៀវមិនចង់ត្រឡប់មកខេត្តវិញ គឺអាចគេងនៅទីនោះបាន ហើយចម្ងាយពីគល់ស្ពានកោះកុងត្រឹមតែ
៧គីឡូម៉ែត្រប៉ុណ្ណោះ ។
លោកបានឲ្យដឹងបន្តទៀតថា ឆ្នេរប៉ាក់ខ្លង មានទីតាំងស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកកែវសីមា ខេត្តកោះកុង ។
សូមជម្រាបថា ខេត្តកោះកុងត្រូវបានចាត់បញ្ចូលក្នុងចង្កោមខេត្តតំបន់ឆ្នេរដែលជាប់នាមថា «តារារះនាទិស
និរតី» និងជាខេត្តសម្បូរទៅដោយតំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដែលមានសរុបប្រមាណជាង២០កន្លែង ៕
www.information.gov.kh Sourcing