January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ខេត្តកោះកុង៖ ព្រលានយន្តហោះក្នុងតំបន់ថ្មីមួយទៀតគ្រោងនឹងបង្ហាញវត្តមានឆាប់ៗនេះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១

ខេត្តកោះកុង៖ ព្រលានយន្តហោះក្នុងតំបន់ថ្មីមួយទៀតគ្រោងនឹងបង្ហាញវត្តមាននៅក្នុងខេត្តកោះកុង ដើម្បីពង្រីកវិស័យដឹកជញ្ជូន តាមផ្លូវអាកាសឱ្យកាន់តែប្រសើរឡើង ក្នុងបំណងជួយជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលានយន្ដហោះថ្មីមួយទៀតនៅខេត្តកោះកុង ដែលនឹងត្រៀមលេចចេញជារូបរាងក្នុងពេលខាងមុខ គឺស្ថិតក្រោមគម្រោងវិនិយោគ របស់វិស័យឯកជនដែលទទួលបាន ការយល់ព្រមពីរាជរដ្ឋាភិបាល។ លោកបន្តថា គម្រោងវិនិយោគសាងសង់ព្រលានយន្តហោះនេះគឺស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមកិច្ចសហការរួមគ្នា រវាងក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលនឹង ចំណាយទឹកប្រាក់ប្រមាណជា ៤០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណ៥០០ហិកតា។

 « យើងមានគម្រោងព្រលានយន្តហោះថ្មីមួយទៀតគឺស្ថិតនៅក្នុងចន្លោះរវាងទួលគគីរ និងឃុំតាតៃ នៅក្នុងស្រុក មណ្ឌលសីមា ហើយនឹងស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែរវេ និងក្រុមហ៊ុនក្នុងស្រុកផងដែរ ហើយរដ្ឋាភិបាលបានផ្ដល់ផ្ទៃដីប្រហែលជា ៥០០ហិកតា សម្រាប់ការវិនិយោគទៅលើព្រលានយន្តហោះនេះ ហើយឥឡូវនេះ ខាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលក៏ដូចជាក្រុមហ៊ុនបានកំពុងសិក្សារៀបចំទីតាំងតែម្ដង »។

សូមបញ្ជាក់ថា ក្រៅពីគម្រោងសាងសង់ព្រលានយន្ដហោះថ្មីមួយនេះ ក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិមួយទៀត ស្ថិតនៅទិសនិរតីនៃប្រទេស ក្នុងខេត្តកោះកុង ដែលបច្ចុប្បន្ននេះសាងសង់ជិតរួចរាល់ហើយៗ គ្រោងនឹងសាកល្បង ហោះហើរនៅចុងឆ្នាំ២០២១នេះ។

គម្រោងសាងសាង់ព្រលានយន្តហោះទំាង២កន្លែងនៅក្នុងខេត្តកោះកុង នឹងធ្វើឱ្យខេត្តនេះ មានសក្តានុពលខ្លំាងឡើង ក្នុងការទទួលភ្ញៀវទេសចរនិងការវិនិយោគកាន់តែច្រើន ៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.