(Update)ថៅកែហាងយីហោ ឈ្មោះ ធារ៉ា បានប្រើហឹង្សាមកលើបុគ្គលិករបស់ខ្លួនឱ្យរងរបួស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
អ្នកដែលប្រព្រឹត្តនៅទង្វើល្មើសនឹងច្បាប់ គឺគេជមិនផុតពីសំណាញ់ច្បាប់ឡើយ យ៉ាងណាមិញ ថៅកែហាងយីហោ ឈ្មោះ ធារ៉ា ដែលមានចិត្តឃោរឃៅ ប្រើហឹង្សាមកលើបុគ្គលិករបស់ខ្លួនឱ្យរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរចំលើយ និងរៀបចំសំណំរឿងទៅតាមនិតិវិធីនៃច្បាប់ហើយ។
ក្រោយពីបានឃើញសារព័ត៌មានក្នុងសង្គមជាច្រើនអង្គភាពបានបង្ហោះនូវក្លីបវីដេអូ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ដែលបង្ហាញពីសកម្មភាពបុរសម្ចាស់ហាងយីហោ( ធារ៉ា )ស្ថិតនៅផ្លូវលេខ១០៨កែងផ្លូវលេខ៥១ ភូមិទី៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រេីអំពើហឹង្សាទៅលើបុគ្គលិករបស់ខ្លួននោះ នៅពេលនេះ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានកោះហៅម្ចាស់ហាងខាងលើមកសាកសួរ និងអនុវត្តន៍តាមនីតិវិធីច្បាប់ជូនជនរងគ្រោះ ក៏ប៉ុន្តែមិនទាន់ដឹងថាជនបង្ក ត្រូវមានទោសទណ្ឌកម្រិតណានៅឡើយទេ៕