ការដ្ឋានធ្វើផ្លូវបេតុងមួយខ្សែរប្រវែង ទ៦ម៉ X ប២៣០០ម៉ និងកម្រាស់២តឹក ក្នុងឃុំចំនួនពីរគឺ ឃុំត្រើយស្លា និងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ៦រោច ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១
ការដ្ឋានចាក់ផ្លូវបេតុងមួយខ្សែរ ក្នុងឃុំចំនួនពីរគឺ ឃុំត្រើយស្លា និងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ (ស្ថិតក្នុងភូមិថ្កុល, ភូមិទួលក្តី ឃុំត្រើយស្លា និងបន្តដល់ភូមិវាលត្រែង ឃុំតាលន់) ប្រវែងទទឹង៦ម៉ែត្រ បណ្តោយ ២៣០០ម៉ែត្រ និងកំពស់២តឹក។
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចផ្ទេរធនធានពីថវិកាជាតិចំនួនប្រមាណ ១២៩ លានដុល្លារនៃថវិកាចំណូលចរន្តឆ្នាំ ២០១៨ ជូនមូលនិធិឃុំ-សង្កាត់ ប្រាក់ឧបត្ថម្ភសមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ និងមន្ត្រីភូមិ ដើម្បីចំណាយសម្រាប់ប្រតិបត្តិការរដ្ឋបាល និងចំណាយសម្រាប់ប្រាក់អភិវឌ្ឍន៍មូលដ្ឋានសម្រាប់ឆ្នាំ ២០១៩។
យោងទៅតាមសៀវភៅរាជកិច្ចដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១១ មេសា ឆ្នាំ ២០១៨ ក្នុងមាត្រា ៤ នៃអនុក្រឹត្យចែងថាត្រូវផ្ទេរថវិការដ្ឋទៅគណនីមូលនិធិឃុំ សង្កាត់សម្រាប់ថិរវេលា ៥ ឆ្នាំដោយកំណត់ជាភាគរយនៃចំណូលចរន្តថវិការដ្ឋ។
មាត្រាដដែលចែងថា ថវិកា ឆ្នាំ២០១៩ ចំនួន ៣ ភាគរយនៃចំណូលចរន្តថវិការដ្ឋដែលបានអនុម័តឆ្នាំ ២០១៨។ ឆ្នាំថវិកា ២០២០ ចំនួន ៣,១ ភាគរយនៃចំណូលចរន្តថវិការដ្ឋដែលនឹងត្រូវអនុម័តឆ្នាំ ២០១៩។ បើយោងតាមច្បាប់ថវិកាជាតិដែលបានអនុម័តកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ឲ្យដឹងថា ចំណូលចរន្តមានប្រមាណ ៤,៣ ពាន់លានហើយ ៣% នៃចំណូលចរន្តមានប្រមាណ ១២៩,៦ លានដុល្លារ។