January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រុមកីឡាទោចក្រយានជម្រើសជាតិ បានបង្កើនការហ្វឹកហាត់នៅផ្ទះ ត្រៀមកាប្រកួតស៊ីហ្គេម នៅវៀតណាម

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សុក្រ ៦កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២១

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបញ្ជាក់ថា ការីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះពិតជាប៉ះពាល់ខ្លាំងដល់ផែនការប្រមូលផ្តុំជម្រើសជាតិ ក៏ប៉ះពាល់ដល់គ្រប់ ប្រភេទ​កីឡាទាំងអស់ ដែលហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅ​ប្រទេសវៀតណាម។

ថ្លែងប្រាប់សារព័ត៌មាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អគ្គលេខាធិការរូប​នេះបន្ថែមថា រយៈពេលនៃការប្រកួតស៊ីហ្គេមកាន់ខិតជិតចូលមកដល់ដោយនៅ​ពេលមិនដល់៧ខែ​ផង​ក្នុង​ការប្រមូលផ្តុំក្នុងការហ្វឹកហាត់។ លោកបានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាស​រំសាយ​ការ​ហ្វឹកហាត់ប្រមូលផ្តុំ ដោយលើកទឹកចិត្តឱ្យសហព័ន្ធនានារៀបចំកម្មវិធីហ្វឹកហាត់ នៅតាម​ផ្ទះ​រៀងៗខ្លួន។ ដូច្នេះហើយ អ្វីដែលអាចធ្វើបាននៅក្នុងស្ថានភាពបច្ចុប្បន្នេះ គឺសហព័ន្ធទោចក្រយាន​បាន​ដាក់ចេញនូវផែនការហ្វឹកហាត់ជាប្រចាំថ្ងៃ ទោះបីជាការប្រមូលផ្តុំមិនទាន់មាន ក្នុងអំឡុងពេលវិបត្តិកូវីដ​១៩​នេះ គឺថាយើងធ្វើការតាមដានកីឡាករ កីឡាការិនី ដោយដាក់កម្មវិធីកាលវិភាគហ្វឹកហាត់តាមផ្ទះ (ស្វ័យហ្វឹកហាត់) និងត្រួតពិនិត្យពីកម្រិតសិទ្ធផលបច្ចេកទេស ហាត់ កម្លាំងកាយ កម្លាំងស៊ុស និង​ភាព​អំណត់របស់ពួកគាត់ធៀបនឹងថេរៈវេលាផ្សេងៗ ដោយប្រើប្រាស់ម៉ាស៊ីនវាស់ស្ទង់។

លោក នូ ចំរើន អះអាងទៀតថា សហព័ន្ធជំរុញលើកទឹកចិត្តកីឡាករឱ្យខិតខំហ្វឹក​ហាត់ទ្វេដង​ទាំង​ម៉ោងហ្វឹកហាត់ និងថ្ងៃហ្វឹកហាត់ ដោយយើងសង្កេតថា ពេលវេលាកាន់តែកៀកមែនទែនហើយ សម្រាប់​ការចូលរួមស៊ីហ្គេមឆ្នាំនេះ។ លោកបានបញ្ជាក់ថា បើសម្លឹងមើលប្រទេសជិតខាងក្នុងតំបន់វិញ គេកំពុង​បង្កើនការហ្វឹកហាត់ត្រៀមនេះបានយ៉ាងល្អ ហេតុដូចនេះយើងមិនអាចដេកដួលតាមបរិបទ​នៃវិបត្តិ​ជំងឺ​កូវីដ១៩បែបនេះបាននោះទេ។ ក្នុងនាមតំណាងសហព័ន្ធខ្មែរកីឡាទោចក្រយាន អគ្គលេខាធិការរូបនេះ​បានបង្ហាញនូវក៏អំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែល​បានផ្តល់វ៉ាក់​សាំង​ដល់កីឡាករ កីឡាការិនី ដើម្បីបង្ការ និងការពារការឆ្លងជំងឺកូវីដ១៩ និងត្រៀមខ្លួនសម្រាប់​ការហ្វឹក​ហាត់ និងការចូលរួមប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ។

ជាមួយគ្នានោះ តំណាងឱ្យសមាជិកប្រតិបត្តិ និងកីឡាករ កីឡាការិនីទាំងអស់បានបង្ហាញ​នូវសេចក្តី​ត្រេកអរ និងកក់ក្តៅបំផុត ដែលឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​សហ​ព័ន្ធ​ខ្មែរកីឡាទោចក្រយាន ដែលតែងតែយកកចិត្តទុកដាក់ដល់សុខទុក្ខកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តី​បច្ចេកទេស និងផ្តល់អនុសាសន៍ណែនាំជាប់ជានិច្ច ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩នេះផងដែរ៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.