សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សុក្រ ៦កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២១
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ
នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕
ប្រភព Khuong Sreng Facebook Page