រដ្ឋមន្រ្តីក្រសួង ព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សុក្រ ១២រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មានជំរុញឱ្យអ្នកសារព័ត៌ មានទាំងអស់បន្តរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌មានពិតនៅក្នុងសង្គម ហើយរក្សាតម្លៃ ឬវិជ្ជាជីវ: របស់អ្នកសារព័ត៌មាន។
នៅក្នុងឱកាសទទួលជួប លោក អ៊ឺង ហុងម៉េង ចាងហ្វាងកាសែតជានហ្វាចិន នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បីទប់ទប់ស្កាត់ព័ត៌មានក្លែង ក្លាយបាន យើងមានវិធីសាស្រ្ត៤ចំណុច គឺយើងត្រូវ បញ្ចេញព័ត៌មានពិតឱ្យលឿន ពន្យល់ហេតុផល និងត្រូវមានឧទាហរណ៍ជាក់ស្ដែង ។
ឯកឧត្តមបន្ថែមថាក្នុងនោះដែរសម្រាប់អ្នកដែលផ្សព្វផ្សាយ មិនពិត នឹងត្រូវមានទោសទៅតាមវិធានការច្បាប់ ។
«និយាយរួមយើងមានវិធានការច្បាប់ និងវិធានការវាយបកទៅវិញ ប៉ុន្តែនៅក្នុងបញ្ហានេះយើងដឹងហើយប្រព័ន្ធឃោសនា ប្រព័ន្ធផ្សព្វផ្សាយសង្គមយើងអាចប្រើបានទាំងអ្នកនៅក្នុងប្រទេសក្រៅប្រទេស។អ៊ីចឹងមួយចំនួនប្រព័ន្ធផ្សព្វផ្សាយដែលបាននិយាយអាក្រក់នេះភាគច្រើនគឺចេញពីក្រៅ ប្រទេសមក។ អញ្ចឹងអ្វីដែលសំខាន់ទី ១ កាលណាយើងចង់ទប់ទល់នឹងព័ត៌មានកុហក ក្លែងក្លាយគឺការបញ្ចេញព័ត៌ មានពិតឱ្យលឿន គឺយើងប្រើអ្នកជំនាញដើម្បីពន្យល់ហេតុ ផល ទី២ យើងប្រើមនុស្សដែលនៅកន្លែងហ្នឹង ដើម្បីពន្យល់ ទី ៣យើងយកឧទាហរណ៍ជាក់ស្ដែង ប៉ុន្តែទី៤ យើងមានវិធានការរដ្ឋបាលនិងតុលាការដែរ ចំពោះអ្នកដែលនៅក្នុងប្រទេសឬអ្នកបន្តការផ្សព្វផ្សាយនេះប៉ុន្តែយើងយកសំខាន់គឺការអប់រំនិងយកព័ត៌មានពិតដើម្បីទៅបំផ្លាញព័ត៌មានមិនពិត»។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងការអបអរសាទរ ចំពោះខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលបានពិនិត្យឃើញថា តាំងពីដើមមករហូតដល់ពេល នេះ បក្សកុម្មុយនីស្តចិន បានដើរតួនាទីជាស្នូលកណ្តាល ដ៏រឹងមាំដែលធ្វើឱ្យប្រជាជាតិចិន មានភាពរឹងមាំ ។ ជាមួយគ្នាការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺ មិនអាចកាត់ផ្តាច់បានពីការជួយ និងការធ្វើកិច្ចសហការល្អ ជាមួយប្រទេសចិន ហើយទំនាក់ទំនងល្អ រវាងកម្ពុជា ចិន គឺជាគំរូមួយ នៃទំនាក់ ទំនង ស្មើភាព ស្មើសិទ្ធិគ្នា ទោះជាកម្ពុជា ជាប្រទសតូច ប្រទេសចិនជាប្រទេសធំក៏ដោយ ។
ពាក់ពន្ធ័ជាមួយជំនួយវ៉ាក់ សាំងបង្ការជំងឺកូវីត-១៩ ដែលប្រទេសចិនផ្តល់ដល់កម្ពុជា គឺមានសារសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ស្របពេលដែលជំងឺនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំង ហើយរាជរដ្ឋាភិបាល កំពុងធ្វើការចាក់វ៉ាក់សាំងនេះ ជូនប្រជា ពលរដ្ឋ ពិសេសជំហានដំបូងសម្រាប់អ្នកដែលប្រឈមមុខខ្ពស់ ហើយបន្តចាក់ជូនប្រជា ពលរដ្ឋទូទៅ នៅពេលវ៉ាក់ សាំងមកដល់កម្ពុជា ជាបន្ត បន្ទាប់ទៀត ដើម្បីប្រយុទ្ធប្រឆំាងការរាតត្បាតជំងឺកូវីដ- ១៩ ដែលកំពុងផ្ទុះឡើងខ្លំាង នៅក្នុងសហគមន៍៕
www.information.gov.kh Sourcing