កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងដែលបានដឹកជនជាតិចិនចំនួន ១១ នាក់ចេញពី ខេត្ត ព្រះសីហនុ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២១។
ខេត្តកំពត ៖ ព័ត៌មានបឋមពីស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា នាព្រឹកថ្ងៃ ទី ២០ ខែ មេសា ឆ្នាំ ២០២១ វេលា ម៉ោង ៩:០០ព្រឹក
កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក ឈូក នៃខេត្តកំពត បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន ១១ នាក់ចេញពី ខេត្ត ព្រះសីហនុ មក ខេត្ត កំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ត កំពត ។(ប្រុស) ល្មើស បម្រាម របស់រាជរដ្ឋាភិបាល ។
ករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
Khmer Tomorrow Sourcing