January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរ ទស្សន:គ្នាសំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនង ទ្វេភាគីនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែង អំណរគុណគ្នា ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្រ្តីការទូត និងប្រជាជន ដែលរស់នៅក្នុងប្រទេស ឥណ្ឌូនេស៊ីនិងកម្ពុជា ហើយបានយល់ស្របអំពីសារ:សំខាន់ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតនេះដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជំនះលើវិបត្តិសុខភាពនេះ ហើយនឹងរីកចម្រើនលឿន រហ័សដូចគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានាធិបតី បានស្របមតិគ្នា ជុំវិញសារ:សំខាន់ក្នុងការរក្សាឲ្យបាន សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់អាស៊ាន ព្រមទាំងបានអះអាងសាជាថ្មីនូវឆន្ទះ ក្នុងការធ្វើការរួមគ្នា សំដៅដោះស្រាយ បញ្ហាប្រឈមទាំងឡាយក្នុងតំបន់។ នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនូវឧបទ្វវហេតុលិចនាវាមុចទឹក ក្នុងលំហសមុទ្រ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកឧត្តម ប្រធានាធិបតី ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេស កម្ពុជាដែលកាលពីជាងមួយឆ្នាំមុន កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែប្រមាណមិនដាល់៥០០នាក់ តែ បច្ចុប្បន្នមានការកើនឡើងដ៏គួរអោយព្រួយបារម្ភបំផុត និងរហូតមានអ្នកបាត់បង់ជីវិតដ៏ច្រើនផងដែរ។ ឯកឧត្តម ប្រធានាធិបតី បានចូលរួមសោកស្តាយផងដែរ ជាមួយនិងរីការាលនៃជំងឺកូវីដ១៩នៅកម្ពុជា និងបានអរគុណ សម្តេច ដែលបានចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលនិងក្រុមគ្រួសារទាហានម៉ារីនជើងទឹកដែលបានពលីជីវិត នៅក្នុង ឧបទ្វវហេតុលិចនាវាមុជទឹកក្នុងលំហរសមុទ្រ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister Face Book Page

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.