January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំបន្ទាន់ ជាមួយតំណាងរោងចក្រ ចំនួន៥ នៅស្រុកអង្គស្នួល ពាក់ពន្ធ័ការចាត់វិធានការ ទប់ស្កាត់ការរីករាដាលជម្ងឺកូវិដ១៩

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២១។

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំបន្ទាន់ ជាមួយតំណាងរោងចក្រ ចំនួន៥ នៅស្រុកអង្គស្នួល ពាក់ពន្ធ័ការចាត់វិធានការ ទប់ស្កាត់ការរីករាដាលជម្ងឺកូវិដ១៩
តាមសំណេរ បញ្ជាក់នៅផេកហ្វេសប៊ុក ផ្លូវការ នៅព្រឹកថ្ងៃទី២៥ ឯកឧត្ដម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម នៃ ចារី និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងក្រុមការងារពាក់ព័ន្ធ បាន បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាជាមួយតំណាងរោងចក្រចំនួន ៥រោងចក្រ ដែលមានបងប្អូនកម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលភាគច្រើន ជាករណីការធ្វើដំណើរ តាមរថយន្តដឹកកម្មករទៅមក និងធ្វើការរួមគ្នា ដែលមានអាស័យដ្ឋាន ស្ថិតនៅស្រុកអង្គស្នួល ។
តំណាងរោងចក្រដែលមានវត្តមានក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះមាន៖
១-រោងចក្រ សាន់ ប៊េស ២-រោងចក្រ ហ្គ្រេន អូរៀនថល ៣-រោងចក្រ VANCO ៤-រោងចក្រ CAMAPI ៥-រោងចក្រ ANDER Sen។
គួរបញ្ជាក់ថា៖ ក្នុងស្រុកអង្គស្នួលមាន ១១៦រោងចក្រ ដោយមានបងប្អូន កម្មករ កម្មការិនី និយោជិតបម្រើការងារ ប្រមាណជាង ៦ម៉ឺននាក់។
ជាលទ្ធផល នៃកិច្ចពិភាក្សា រវាងរដ្ឋបាលស្រុក និងតំណាងរោងចក្រទាំង ៥ គឺ យើងបានព្រមព្រៀងឯកភាពគ្នា ដោយត្រូវយកសំណាក បងប្អូនកម្មករ និយោជិត ទាំងអស់ធ្វើតេស្ត ដោយប្រើឧបករណ៍ Rapid Test ជាបន្ទាន់ ទៅលើ ផ្នែកសំខាន់ៗ ដែលប្រឈមហានិភ័យខ្ពស់ ចំនួន ២០% នៃចំនួនកម្មករនិយោជិតសរុប ក្នុងនោះ មាន៖ ផ្នែកសន្តិសុខ អ្នកគ្រប់គ្រង អ្នកបើកបរថយន្ត ក្រុមកម្មករកម្មការិនី ជិះឡានរួមគ្នាច្រើន។
ចំពោះមុខក្នុងករណី រកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅក្នុងរោងចក្រ គឺត្រូវដាក់ព្យាបាលពួកគាត់ នៅក្នុងរោងចក្រផ្ទាល់តែម្តង ចំណែកឯ អ្នកប៉ះពាល់ផ្ទាល់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងដែរ។ដោយឡែកសម្រាប់អ្នកស្នាក់នៅផ្ទះជួល ប៉ុន្តែចំពោះអ្នកមានអាសយដ្ឋាននៅខេត្ត ស្រុក ឃុំណានឹងត្រូវបញ្ជូនឱ្យធ្វើចត្តាឡីស័កនៅខេត្ត ស្រុក ឃុំ មូលដ្ឋាននោះ ជាអ្នកគ្រប់គ្រងបន្ត។
ជាងនេះទៅទៀត ក្នុងករណីបើរកឃើញអ្នកវិជ្ជមាន ៥% នៃចំនួនកម្មករសរុប នឹង សំរេចបិទរោងចក្រ ជាបណ្ដោះអាសន្នតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.