សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញនាំយកព្រះរាជអំណោយជាគ្រឿងឧបភោគបរិភោគផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២១។
សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
អញ្ជើញនាំយកនូវព្រះរាជអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយស្រោចស្រង់ ដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ រស់នៅក្នុងតំបន់បិទខ្ទប់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
រូបថត៖ រដ្ឋបាលខេត្តកណ្តាល
www.information.gov.kh