January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

​ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរក្រុមហ៊ុន CBS ក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មាន នៃសេចក្តីណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្នុងវិធានការគ្រប់គ្រងការស្ថានការណ៍ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២១។

ភ្នំពេញ៖ ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​កោតសរសើ​រ​ចំពោះ​ក្រុមហ៊ុន CBS ដែល​បាន​ចូលរួមចំណែក​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន ក៏ដូចជា​ការផ្សាយ​នូវ​សេចក្តីណែនាំ​សំខាន់ៗ​និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុង​វិធានការ​គ្រប់គ្រង​សភាពការណ៍ នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ការលើកឡើង​របស់​ឯក​ឧត្ដម​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​នេះ ក្នុងឱកាស​ដែល​លោក Rajveer Singh ជា​នាយក​ប្រតិបត្តិ​ថ្មី របស់​ស្ថានីយទូរទស្សន៍ CTN, MYTV, CNC និង CBS Digitals មក​បំពេញ​កិច្ចការងារ ក្នុង​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ នា​ទីស្តីការក្រសួង​ព័ត៌មាន​។​

​ ​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​លើកឡើងថា ក្នុង​រយៈពេល​កន្លងមក​នេះ ក្រសួង​ព័ត៌មាន និង​ស្ថានីយទូរទស្សន៍ CTN, MYTV, CNC មាន​ទំនាក់ទំនង​ការងារ​គ្នា​បានល្អ ហើយ​ក្នុងដំណាក់កាល​នៃ​ការកើតមាន​ជំងឺ​កូ​វីដ​-១៩ ក៏​ពិនិត្យឃើញថា បុគ្គលិក​របស់​ក្រុមហ៊ុន CBS បាន​បំពេញ​កិច្ចការងារ​ជាច្រើន ដើម្បី​ជា​គុណប្រយោជន៍ ក្នុង​ការផ្សាយ​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាជន​កម្ពុជា​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បានចាត់ទុក​ការផ្សាយ​ព័ត៌មាន​ពិត​គឺ​រំងាប់​បាន​នូវ​អារម្មណ៍​របស់​ប្រជាជន ក៏ដូចជា​ជួយ​ផ្សាយ​នូវ​សេចក្តីណែនាំ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ក្នុង​វិធានការ​គ្រប់គ្រង​សភាពការណ៍ នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ផងដែរ​។​

​លោក Rajveer Singh បាន​សម្ដែង​ការរីករាយ​ដែល​បានមក​បំពេញបេសកកម្ម​ការងារ​នៅ​ក្រុមហ៊ុន CBS ហើយ​លោក​ពិនិត្យឃើញថា បុគ្គលិក​សុទ្ធតែ​សកម្ម ពោរពេញ​ទៅដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​។ លោកនាយក​ប្រតិបត្តិ​ថ្មី​ស​ង្ឃឹ​ង​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន CBS និង​ក្រសួង​ព័ត៌មាន​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

​គួរ​បញ្ជាក់ដែរថា លោក Rajveer Singh ធ្លាប់បាន​បំពេញការងារ​នៅ​ប្រទេស សិង្ហ​បុរី និង​តាម​បណ្តា​ប្រ​ទស​មួយចំនួន​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប​៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.