ខេត្តស្ទឹងត្រែង៖ ចាប់ខ្លួនមេឃុំដាក់ខ្នោះដោយសារប្រើហិង្សាលើរាស្ត្រជាស្ត្រីបណ្តាលឲ្យរលូតកូន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២១។
ខេត្តស្ទឹងត្រែង៖ ចាប់លោកមេឃុំដាក់ខ្នោះដោយសារប្រើហិង្សាលើរាស្ត្រជាស្ត្រីបណ្តាលឲ្យរលូតកូន
កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់ ខ្លួន ក្រុមគ្រួសារ លោកតាសឿន ខង មេឃុំតាឡាត ចំនួន3នាក ក្នុងចំណោម 12 នាក់ ពាក់ព័ន្ធករណី ប្រើអំពើហិង្សាដោយចេតនា លើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យស្លាប់ កូនក្នុង ផ្ទៃ យ៉ាងអាណោចអាធម។
នគរបាលប្រាប់ថា នារសៀលថ្ងៃទី 4 ខែឧសភាឆ្នាំ 2021 នេះ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តរការអង្កេតតាមចាប់ អ្នកពាក់ព័ន្ធចំនួន9នាក់បន្ថែមទៀត។
សមត្ថកិច្ច នគរបាល បានបញ្ជាក់ថា ករណីនេះ ក្រុមគ្រួសារលោកតាសឿន ខង មេឃុំ តាឡាត បានធ្វើសកម្មភាពប្រើអំពើហិង្សា លើស្ត្រីមានផ្ទៃពោះ ឈ្មោះវីដួង នៅចំណុចក្រឡាពុះ ភូមិស្វាយរៀងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2021 បណ្ដាលឲ្យស្ត្រីរងគ្រោះ រោងរបួស រហូតដល់កូនបានស្លាប់នៅក្នុងផ្ទៃពោះ។
បច្ចុប្បន្នក្រុមគ្រូពេទ្យ ខេត្តស្ទឹងត្រែងបានជួយសង្គ្រោះ ធ្វើការវះកាត់ យកកូនចេញ ទីផ្ទៃពោះដោយជោគជ័យ។
ប្រភព៖ ហ្វេសបុក