ឯកឧត្តម ម៉ៅ ធនិន បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ចែកជូនដល់អតីតយុទ្ធជនកម្ពុជា ជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រក
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២១។
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ចែកជូនដល់អតីតយុទ្ធជនកម្ពុជា ជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រក នៅទីតាំងសម្បទានដីសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ផ្ទះដែលកំពុងតែសាងសង់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។