January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឥណ្ឌា៖ ភ្លៀងមួយមេធំ ផុសចេញសពអ្នកស្លាប់ដោយសារកូវីដត្រៀបត្រា តាមដងទន្លេគង្គា។

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២១។
ឥណ្ឌា៖ ភ្លៀងមួយមេធំ ផុសចេញសពអ្នកស្លាប់ដោយសារកូវីដត្រៀបត្រា តាមដងទន្លេគង្គា។
វាគឺជារូបភាពដ៏រន្ធត់ ដែលសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានលេចចេញនៅតាមដងទន្លេគង្គា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ។
សពទាំងនោះ ត្រូវបានគេកប់ក្នុងជម្រៅរាក់ៗ ដូចនេះហើយទើបវាងាយនឹងផុសឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
សពរបស់ជនរងគ្រោះទាំងនេះ គឺស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ ដែលត្រូវបានគេកប់នៅឯកន្លែងបូជាក្នុងភូមិ Shringverpur ចម្ងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុង Prayagraj។
បុគ្គលិកក្រុង ត្រូវបានគេឃើញកំពុងជីកផ្នូរ និងដេញសត្វឆ្កែដែលពាំឆ្អឹងសពទាំងនោះ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤,២០៩នាក់ រួមជាមួយការឆ្លងថ្មី ២៥៩,៥៥១ករណី។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខអ្នកស្លាប់និងឆ្លងពិតប្រាកដ ត្រូវបានគេអះអាងថា ខ្ពស់ជាងចំនួនកត់ត្រានេះឆ្ងាយណាស់។
មន្ទីរពេទ្យ ទីតាំងបញ្ចុះសពនិងកន្លែងបូជាសព កំពុងណែនតាន់តាប់ ចាប់តាំងពីរលកទីពីរបានចាប់ផ្តើមនៅក្នុងខែមីនាមក ខណៈតំបន់ជាច្រើននៃប្រទេសនេះកំពុងខ្វះអុកស៊ីសែនធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.