លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបេីកកិច្ចប្រជុំជាមួយ លោក-លោកស្រី ចៅសង្កាត់ទាំង ៧
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបេីកកិច្ចប្រជុំជាមួយលោក-លោកស្រីចៅសង្កាត់ទាំង ៧ និងលោក-លោកស្រីប្រធានផ្សាររដ្ឋទាំងបី ដោយផ្តោចលេីចំណុចសំខាន់ៗរួមមាន៖
– រៀបចំបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលមានជីវភាពខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់។
– បន្តហាមមិនឲ្យបើក ក្លឹបកំសាន្ត KTV បៀរហ្គាឌិន NET ហាងលក់គ្រឿងស្រវឹង។
– នៅតាមហាងគុយទាវ ហាងនំបុ័ង ត្រូវមានម៉ាស៉ីនវាស់កំដៅ អាកុល ត្រូវមានអនាម័យខ្ពស់ និងរក្សាគម្លាត។
– ផ្សាររដ្ឋទាំងបីក្នុងមូលដ្ឋានខណ្ឌត្រូវរៀបចំអ្នកលក់ឡេីងវិញ តែត្រូវរក្សាគម្លាតសង្គម និងវិធានការតឹងរឹងបំផុត។
– ផ្សារទាំងអស់ត្រូវសហការណ៍ជាមួយអាជ្ញាធរសង្កាត់ដេីម្បីរៀបចំអោយមានរបៀបរៀបរយ និងគំនូសគម្លាតយ៉ាងតិច ១,៥m និងវិធាន ៣កុំ ៣ការពារ៕
ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ