(សម្តេច ស ខេង) បានអញ្ជើញជាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលថ្មី របស់ខេត្តកែប
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាល នៃគណៈអភិបាលខេត្តកែប ជំនួស ឯកឧត្តម កែន សត្ថា ដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងលោក វ៉ៅ សុខា ជាអភិបាលរង ដែលពិធីនេះប្រារព្វធ្វើនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលាខេត្តកែប។