January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កម្ពុជារកឃើញជង្រុកមាសនៅខេត្តមួយនេះ អាចផលិតបាន​៣តោនក្នុង ១ឆ្នាំ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២១។

ប្រើពេលរុករកអស់ ១៤ឆ្នាំ ទីបំផុតកម្ពុជារកឃើញជង្រុកមាសនៅកន្លែងនេះ អាចផលិតបាន​៣តោនក្នុង ១ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ និងតំបន់មួយក្នុងប្រទេសកម្ពុជាដែលត្រូវបានរកឃើញជាតំបន់ដែនដីមាស ហើយស័ក្ដិសមនឹងការតាំងនៅរបស់អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសផងដែរ។

តំបន់អូរខ្វាវ នៃ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចប្រកាសឱ្យក្លាយជាតំបន់ដែលអាចដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។ ក្នុងនោះដែរ សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ ៕

news.sabay.com.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.