ខេត្តព្រះសីហនុ៖ អាជ្ញាធរស្រុកស្ទឹងហាវ ឧបត្ថម្ភដល់សិស្សក្រីក្រ ចំនួន២នាក់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២១។
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកស្រី អ៊ុច សោភា ប្រធានមន្ទឺរអប់រំយុវជន និង កីឡា ខេត្តព្រះសីហនុ លោកដាញ់ សៅឌី ប្រធានការិយាល័យអប់រំស្រុកស្ទឹងហាវ និង មេឃុំទំនប់រលកលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យស្ទឹងហាវ បាននាំយកថវិកានិងសម្ភារសិក្សាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់សិស្សក្រីក្រ ចំនួន២នាក់ រៀននៅវិទ្យាល័យ ស្ទឹងហាវ ព្រមទាំងបានផ្តល់ស្មាតហ្វូន១ គ្រឿងដើម្បីបានរៀនពីចម្ងាយផងដែរ៕