ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចឆ្នាំ២០២១ ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តលើឯកសារពាក់ព័ន្ធសម្រាប់ដំណើរការការងារជំរឿនសេដ្ឋកិច្ចឆ្នាំ២០២១
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២១។
ថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចឆ្នាំ២០២១ ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តលើឯកសារពាក់ព័ន្ធសម្រាប់ដំណើរការការងារជំរឿនសេដ្ឋកិច្ចឆ្នាំ២០២១ ។