ឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom ស្តីពីករណីចុះបញ្ជីដី
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០២១។
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom ស្តីពីករណីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌការអនុវត្តបទបញ្ជាលេខ០១បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ និងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។