ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនគ្រួសារសពដែលស្លាប់ដោយជម្ងឺកូវីដ១៩
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០២១។
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនគ្រួសារសពដែលស្លាប់ដោយជម្ងឺកូវីដ១៩ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ អមដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិតហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត អញ្ចើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជម្ងឺកូវីដ១៩ ។ គ្រួសារសពម្នាក់ ទទួលបានថវិកាចំនួន៥លានរៀល និងបានប្រគល់ដល់១២គ្រួសារនៃសព១២នាក់ ដែលមានលំនៅនៅក្រុងប៉ោយប៉ែត ដោយមកទល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន៣៩នាក់ហើយ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ