ក្រុមការងារគណៈកម្មការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩បានតម្លើងឡបូជាសពរួចរាល់ហើយ
កណ្តាល៖ ចេញផ្សាយថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២១។
ក្រុមការងារគណៈកម្មការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩បានតម្លើងឡបូជាសពរួចរាល់ហើយ
ក្រុមការងារគណៈកម្មការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩ខេត្តកោះកុង បានតម្លើងរួចរាល់ហើយឡសម្រាប់បូជាអ្នកស្លាប់ដោយសារជំងឺកូវីដលើផ្ទៃដីចំនួន២ហិចតានៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា។
លោក អ៊ូច ទូច អនុប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងបូជាសពអ្នកជំងឺកូវីដ-១៩ខេត្ត ឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ថា ឡបូជាអ្នកស្លាប់កូវីដ គឺបញ្ជាទិញមកពីខេត្តកំពតចំនួន ៣គ្រឿង។
លោក អ៊ូច ទូច អនុគណៈកម្មការគ្រប់គ្រងចាត់ចែងការបូជាសពអ្នកស្លាប់កូវីដខេត្ត និងជាប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ពន្យល់ថា ត្បិតតម្លើងឡបូជានេះរួចក៏ពិតមែន តែមិនអាចផ្តើមទទួលបូជាអ្នកស្លាប់កូវីដនៅឡើយ ព្រោះក្រុមការងារៀបឥដ្ឋជុំវិញឡ សាងរោង និងចាក់សាបបេតុងតាមគម្រោងផែនការបន្តទៀតសិន។