January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ទីក្រុងហូជីមិញ ត្រូវបានបិទខ្ទប់ដើម្បីកាត់បន្ថយការចម្លងជំងឺកូវិដ-១៩

កណ្តាល៖ ចេញផ្សាយថ្ងៃ ច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ​២៦ ខែ​ កក្កដា ​ឆ្នាំ​២០២១។

ទីក្រុងហូជីមិញ ទីក្រុងសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសវៀតណាម និងបណ្ដាខេត្តនៅភាគខាងត្បូងប្រទេសនេះត្រូវបានបិទខ្ទប់ដើម្បីកាត់បន្ថយការចម្លងជំងឺកូវិដ-១៩ ។ ប្រសិទ្ធភាពនៃវិធានការនេះមិនទាន់បង្ហាញឃើញច្បាស់ទេ ប៉ុន្តែគេឃើញមានជនចំណាកស្រុករាប់ពាន់អ្នកត្រូវស្ពាយបង្វេចត្រឡប់ទៅស្រុកវិញ ។

ជនចំណាកស្រុកទាំងនេះភាគច្រើនជាកម្មករ និងអ្នកលក់ដូរកំប៉ិកកំប៉ុកតាមចិញ្ចើមថ្នល់ មានស្រុកកំណើតនៅខេត្តទាំងឡាយនៅភាគកណ្ដាល និង ភាគខាងជើងវៀតណាម ដោយមានទាំងអ្នកក្រុងហាណូយ រដ្ឋធានីប្រទេសផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គេបានឃើញមានមនុស្សចាស់ក្មេង ៤ នាក់ជិះកង់ មានវិចសំពាយសំពីងសំពោងតាមផ្លូវនៅខេត្តនិញធួន (មានចម្ងាយជិត ៣០០ គីឡូម៉ែត្រពីក្រុងហូជីមិញ) ។ សមត្ថកិច្ចសួរនាំទើបដឹងថាពួកគាត់ជា ៤ នាក់ម្ដាយកូន មានស្រុកកំណើតនៅខេត្តងេអាន (ចម្ងាយជាង ១,៤០០ ពីក្រុងហូជីមិញ) ធ្វើកម្មករនៅហូជីមិញ ប៉ុន្តែដោយសារតែការរាតត្បាតកូវីដ-១៩ ពួកគាត់គ្មានការងារធ្វើ គ្មានលុយសម្រាប់ហូបជក់ ក៏សម្រេចជិះកង់ទៅស្រុកតែម្ដង ។

ភ្លាមៗនោះ គេក៏ឃើញកម្មករចំណាកស្រុកជាច្រើនរកវិធីត្រឡប់ទៅស្រុកកំណើតគេវិញ រហូតដល់នាយករដ្ឋមន្ត្រីប្រទេសនេះ បញ្ជាឲ្យខេត្តរៀបចំទទួលពលករចំណាកស្រុកត្រឡប់មកខេត្តកំណើតវិញ ។

បន្តបន្ទាប់មក គេឃើញអាជ្ញាធរខេត្តមួយចំនួនដូចជា វេ ដាណាំង ក្វាងង៉ាយ ដាក់ឡាក់ ប៊ិញឌិញ (ជាខេត្តនៅភាគកណ្ដាលវៀតណាម) រៀបចំឲ្យប្រជាជនគេត្រឡប់មកស្រុកកំណើតវិញ ខ្លះដោយឡានក្រុង ខ្លះដោយយន្តហោះ ហើយមានចំនួនអ្នកធ្វើដំណើរចាប់ពី ៥០ នាក់ ដល់ ៤០០ នាក់ ក្នុងមួយជើង ។

ទីក្រុងហូជីមិញ មានប្រជាជនប្រមាណ ១៤ លាននាក់ ភាគច្រើនក្នុងជាកម្មករ អ្នកលក់ដូរ និងនិស្សិតចំណាកស្រុកមកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសវៀតណាម។

ប្រភព៖ VN Express

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.