January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានស្រាវជ្រាវជំងឺកូវីដ១៩លើពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ចំនួន ៤៤៩នាក់ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ចំនួន ១៦១នាក់

កណ្តាល៖ ចេញផ្សាយថ្ងៃ ច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ​២៦ ខែ​ កក្កដា ​ឆ្នាំ​២០២១។

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានស្រាវជ្រាវជំងឺកូវីដ១៩លើពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ចំនួន ៤៤៩នាក់ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ចំនួន ១៦១នាក់

របាយការណ៍នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបានចុះពិនិត្យស្រាវជ្រាវជំងឺកូវីដ១៩លើពលករមក ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ និងបញ្ជូនពលករចេញពីមណ្ឌលចត្តាទ្បីស័ក ៖
១-ពិនិត្យយកសំណាកពលករ សរុបចំនួន ៤៤៩នាក់ ស្រី ១៩៧នាក់ (អ្នកខេត្តឧត្តរមានជ័យ ចំនួនសរុប ១៥ នាក់ ស្រី ០៨នាក់) ក្នុងរួមមាន៖
-បញ្ជូនពលករអវិជ្ជមានសរុប ចំនួន ២៨៨ នាក់ ស្រី ១១៥នាក់ បានបញ្ជូនទៅខេត្ត ប៉ៃលិន
-ពលករមានវិជ្ជមាន កូវីដ១៩ សរុបចំនួន ១៦១នាក់ ស្រី ៨២នាក់ ពីច្រកអូរស្មាច់ បានបញ្ជូនទៅមណ្ឌលព្យាបាល ខេត្តប៉ៃលិន ។
២-ពលករបញ្ជូនចេញពីមណ្ឌលចត្តាទ្បីស័ក ទៅខេត្តគោលដៅ ៖
-ពលករអវិជ្ជមាន ត្រូវបន្តចត្តាទ្បីស័ក ៧ថ្ងៃ. ចំនួន ១៧នាក់
-ពលករជាសះស្បើយ ចំនួន១៥នាក់..
៣-ពិនិត្យរថយន្ត ១៣៦គ្រឿង អ្នកបើកបរចំនួន ២៣០នាក់ (ច្រកអូរស្មាច់ និងច្រកជាំ)សំណាកអ្នកបើកបរ ៩១នាក់ លទ្ធផល អវិជ្ជមានទាំងអស់។

ប្រភព: មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.