ថៅកែប្រុសមិននៅផ្ទះ កូនឈ្នួលល្មោបកាមម្នាក់ តណ្ហាពុះកញ្ជ្រោល ក៏បានចូលទៅចាប់រំលោភប្រពន្ធថៅកែបានសម្រេច.!
កណ្តាល៖ ចេញផ្សាយថ្ងៃ ពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២១។
ថៅកែប្រុសមិននៅផ្ទះ កូនឈ្នួលល្មោបកាមម្នាក់ តណ្ហាពុះកញ្ជ្រោល ក៏បានចូលទៅចាប់រំលោភប្រពន្ធថៅកែបានសម្រេច.!
(ភ្នំពេញ) ៖ សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបុរសម្នាក់ជាកូនស្នួលដែលបានចាប់ប្រពន្ធថៅកែរំលោភសេពសន្ថវៈបានសម្រេច ករណីឃាត់ខ្លួនបុរសខាងលេីកាលពីម៉ោង វេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ផាន់ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅក្នុងរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យអវិជ្ជមានកូវីដ១៩ និងអវិជ្ជមានសារធាតុញៀន)
ចំណែកនារីរងគ្រោះឈ្មោះ ហ៊ាង ម៉ារ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅរោង អេតចាយ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
បេីតាមការរៀបរាប់ពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី នារីរងគ្រោះ កំពុងអង្គុយក្នុងបន្ទប់នៅរោងទិញលក់អេតចាយ ស្ថិតនៅភូមិកេីតហេតុខាងលេីតែម្នាក់ឯង ដោយសារឈ្មោះ ហុង ជិន អាយុ២៩ឆ្នាំ ត្រូវជាប្តីរបស់នារីរងគ្រោះ បានចេញទៅទិញអ៊ីវ៉ាន់នៅខេត្តកោះកុង ។
ប្រភពព័ត៍មានបានបន្តទៀតថា ពេលនោះជនសង្ស័យដែលជាអ្នករកស៊ីទិញលក់អេតចាយជាមួយគ្នា ឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏បានដើរចូលក្នុងបន្ទប់របស់ជនរងគ្រោះបើកទូរទឹកកកយកទឹកផឹក រួចក៏បានដើរមកចាប់អោបថើបជនរងគ្រោះ ហើយធ្វើសកម្មភាពយកដៃម្ខាងចាប់ច្របាច់ដោះ និងដៃម្ខាងទៀតស្ទាប់ប្រដាប់ភេទ និងបឺតមាត់ជនរងគ្រោះថែមទៀត ។
ហើយនារីរងគ្រោះក៏បានខាំអណ្តាតជនសង្ស័យ និងបានសុំអង្វរជនសង្ស័យកុំឱ្យធ្វើបែបនេះ ព្រោះនារីរងគ្រោះមានប្តីមានកូនរួចហើយ តែជនសង្ស័យនៅតែធ្វើសកម្មភាព និងបានប្រាប់ជនរងគ្រោះកុំឱ្យស្រែកប្រយ័ត្នខ្មាស់គេ រួចនារីរងគ្រោះមិនបានស្រែកទេ ក៏ប្រឹងរើបម្រះ ហើយជនសង្ស័យក៏បានយកដៃម្ខាងចាប់ជើងស្តាំរបស់នារីរងគ្រោះ និងយកដៃម្ខាងសង្កត់ដៃរបស់ជនរងគ្រោះ ដោយសារនារីរងគ្រោះស្លៀករ៉ូបពុំមានស្លៀកលីអូ និងអាវទ្រនាប់ឡើយ រួចជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើនារីរងគ្រោះបានសម្រេច០១លើក ។
ហើយជនសង្ស័យក៏បានដើរចេញទៅវិញបាត់ រួចនារីរងគ្រោះក៏បានងើបទៅងួតទឹក និងចូលដេកធម្មតា ដោយមិនបានប្រាប់ប្តីឱ្យបានដឹងឡើយ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទេ ព្រោះខ្លាចមានការបែកបាក់គ្នាជាមួយគ្រួសារ និងខ្លាចខ្មាស់គេផង ។
រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប្តីបានត្រឡប់មកដល់រោងទិញលក់អេតចាយខាងលើវិញ មានការសង្ស័យទៅលើជនរងគ្រោះ ក៏បានព្យាយាមសួរនាំទៅនារីរងគ្រោះ ហើយនារីរងគ្រោះក៏បានប្រាប់រឿងហេតុខាងលើ ឱ្យប្តីបានដឹង រួចប្ដីក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ ឱ្យជួយអន្តរាគមន៍ ហើយឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងនារីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕
ប្រភពព័ត៌មាន ៖ Petpet.news