ខេត្តព្រះសីហនុ៖ មន្រ្តីយោធាទ័ពអាកាសម្នាក់ និងជាប្រធានក្រុមហ៊ុន ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកលុយជិត១លានដុល្លារ…!
កណ្តាល៖ ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២១។
មន្រ្តីយោធាទ័ពអាកាសម្នាក់ និងជាប្រធានក្រុមហ៊ុន ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកលុយជិត១លានដុល្លារ…!
ខេត្តព្រះសីហនុ៖ នៅវេលាថ្ងៃត្រង់ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ អេង អូន ជាមន្រ្តីយោធានៅទ័ពអាកាសកងកេងខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននៅខាងមុខផ្សារទំនើបស៊ីធីម៉ល ក្នុងខណ្ឌ៧មករា ក្រុងភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងពីបទឆបោក និងរំលោភទំនុកចិត្ត លើទឹកប្រាក់ចំនួន ៩២ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីឃាត់ខ្លួន លោក អេង អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕