នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង #COVID19 ចំនួន ១០០ លានដូស
កណ្តាល៖ ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២១។
#ចក្រភពអង់គ្លេស
នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង #COVID19 ចំនួន ១០០ លានដូស ។ ហើយចំនួនដូសតំបូងសម្រាប់ការបរិច្ចាគនេះក៏បានរៀបចំរួចរាល់។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។
គ្មាននរណាម្នាក់មានសុវត្ថិភាព លុះត្រាតែយើងទាំងអស់គ្នាមានសុវត្ថិភាព។
ប្រភព ៖ British Embassy in Cambodia