វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា(Lambda) ដែលត្រូវបានគេរកឃើញមុនគេនៅក្នុង #ប្រទេសប៉េរូ មានសមត្ថភាពចម្លងជំងឺ “លឿន” និង “រហ័ស” ព្រមទាំង “អាចអត់ធន់នឹងវ៉ាក់សាំង” ទៀតផង
កណ្តាល៖ ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២១
សូមណែនាំនូវ វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា
(Lambda) ដែលត្រូវបានគេរកឃើញមុនគេនៅក្នុង ប្រទេសប៉េរូ មានសមត្ថភាពចម្លងជំងឺ “លឿន” និង “រហ័ស” ព្រមទាំង “អាចអត់ធន់នឹងវ៉ាក់សាំង” ទៀតផង បើធៀបទៅនឹងវីរុសកូវីដ-១៩ (COVID-19) ដើមរបស់វា។ បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, បារាំង និងព័រទុយហ្កាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕ (ប្រភព: អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19)