ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា តាមប្រព័ន្ធវីដេអូសន្នីសីទ (Zoom Meeting) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
កណ្តាល៖ ចេញផ្សាយថ្ងៃ សុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២១
រសៀលថ្ងៃព្រហស្បត្តិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា តាមប្រព័ន្ធវីដេអូសន្នីសីទ (Zoom Meeting) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលម្អិតលើខ្លឹមសារនៅក្នុងវិស័យអាទិភាពទាំង៤ ក្នុងនោះមាន៖
វិស័យគ្រប់គ្រងគ្រោះមហន្តរាយ វិស័យសុខភាព,ការថែទាំសុខភាពសហគមន៍, វិស័យលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌, និងវិស័យអភិវឌ្ឍស្ថាប័ន៕